Boer ៖ Coutinho ជា Messi នៅ Liverpool តែទៅ Barca ចប់
- 2020-05-12 09:56:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Boer ៖ Coutinho ជា Messi នៅ Liverpool តែទៅ Barca ចប់
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Coutinho គឺជាកីឡាករម្នាក់ដើរតួជា Messi នៅក្រុម Liverpool ប៉ុន្តែនៅពេលរូបគេមកដល់ក្រុម FC Barcelona អ្វីគ្រប់យ៉ាងគឺប្រែប្រួលអស់។ នេះបើតាមការមើលឃើញរបស់លោក Frank de Boer។
លោក Frank de Boer គឺជាអតីតកីឡាករក្រុម FC Barcelona ដែលបច្ចុប្បន្ននេះមានតំណែងជាអ្នកចាត់ការក្រុម Atlanta United របស់អាមេរិក។ អតីតខ្សែការពាររូបនេះ មើលឃើញថា Coutinho គឺជាកីឡាករមានទេពកោសល្យម្នាក់ ហើយជាតួអង្គសំខាន់ណាស់កាលនៅលេងជាមួយក្រុម Liverpool។ តែនៅពេលផ្លាស់មកលេងនៅក្រុមអ្នកមានបុណ្យវិញ គឺគ្រប់យ៉ាងផ្លាស់ប្ដូរ រូបគេក្លាយជាកីឡាករដែលមិនស្ថិតក្នុងក្រសែភ្នែករបស់អ្នកចាត់ការឡើយ។
បុរសវ័យ៤៩ឆ្នាំខាងលើនិយាយថា៖ “ខ្ញុំគិតថា Coutinho បានតើតួជា Messi នៅ Liverpool ។ គាត់ជាអ្នកសម្រេចការប្រកួត គ្រប់បាល់ដែលចេញគឺពីជើងគាត់ទាំងអស់។ តែពេលគាត់មក Barca វិញ ប្រហែលគាត់មិនសួវប្រឹងប្រែង ដូចអ្វីដែល Messi បានធ្វើនៅ Barcelona ។ គាត់មិនបានធ្វើនូវអ្វីដែលក្រុម Barcelona ត្រូវការនោះទេ”៕