ស្អាតប្លែកភ្នែក...ផ្ទះ ព្រាប សុវត្ថិ រៀបចំ​ត្រៀមបើកហាងរួចហើយ!

  • 2020-05-18 03:33:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្រប​ពេល​ដែល​កំពូល​តារា​ចម្រៀង​កម្ពុជា លោក ព្រាប សុវត្ថិ កំណត់​យក​ថ្ងៃ​ជោគ ថ្ងៃ​ជ័យ​ក្នុង​ការ​បើក​ហាង​របស់​ខ្លួន​ជាផ្លូវការនៅ​ដើម​សប្ដាហ៍​នេះ Sabay សូប​បង្ហាញ​ជូន​ប្រិយមិត្ត​នូវ​រូប​ភាព​ខ្លះ​ៗ​ពី​ទីនោះ។

តោះ...! ប្រិយមិត្ត​កុំ​ឲ្យ​ខាត​ពេល​យូរ​សូមចូល​ទស្សនា​រូបភាព​ទាំង​នេះ​ទាំង​អស់​គ្នា ហើយ​បើ​ចាប់​អារម្មណ៍​ចាំ​ទៅ​ទស្សនា និង​ភ្លក់​ម្ហូប​អាហារ​ដោយ​ផ្ទាល​នៅ​ផ្ទះ​របស់ ​លោក​​ ព្រាប សុវត្ថិ ដោយ​ផ្ទាល់​តែ​ម្ដង៖

រូបថតផ្ដល់ដោយលោក ព្រាប សុវត្ដិ

មុខ​ជំនួញ​ថ្មី​ដែល​កំពូល​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី ហង្ស មាស បោះ​ទុន​រក​ស៊ី​ដោយ​ផ្ទាល់​នេះ គឺ​អាហារដ្ឋាន​ដែល​មាន​ឈ្មោះ​ថា "ផ្ទះ ព្រាប សុវត្ថិ”។ ហាង​នេះ មាន​បម្រើ​ជូន​ប្រិយមិត្ត​នូវ​បុក​ល្ហុង និង​ម្ហូប​បែប​ខ្មែរ​ជាង​១០​មុខ​ផ្សេង​ទៀត ប្រកប​ដោយ​រសជាតិ​ឆ្ងាញ់ និង​អនាមយ​ខ្ពស់ ព្រម​ទាំង​មាន​ទីតាំង​ធម្មជាតិ​ល្អ​ទៀត​ផង។ ទីតាំង​នៅ​ក្បែរ​វត្ត​សំរោង​អណ្ដែត សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែនសុខ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី