កំហុស​ទាំង​ ២៤ ក្នុង​រឿង​​ដែល​អ្នក​មិន​ដែល​ចាប់​អារម្មណ៍

  • 2020-05-21 13:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដឹក​នាំរឿង​ ទោះ​ជា​មាន​សមត្ថភាព​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​ ក៏​មិន​អាច​គេច​ផុត​ពី​កំហុស​ខ្លះ​ៗ​ដែរ។ ជួន​កាល​កំហុស​ទាំង​នោះ​ពិបាក​នឹង​កំណត់​ពេល​ពិនិត្យ​លើក​ដំបូង​ ដូច្នេះ​ហើយ​ទើប​វា​ជា​ការ​ល្អ​មួយ​ដែល​អ្នក​ដឹកនាំ​រឿង​ភាគ​ច្រើន​សុខ​ចិត្ត​មើល​រឿង​ដោយ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ហោច​ណាស់​ ២ ឫ​ ៣​ដង។

នេះ​ជា​ឧទាហរណ៍​កំហុស​ទាំង​ ២៤ ​ក្នុង​រឿង​ដែល​អ្នក​មិន​ដែល​ចាប់​អារម្មណ៍៖

១. នៅ​ក្នុង​រឿង​​ "The Hobbit” តួ​អង្គ Legolas មាន​ភ្នែក​ពណ៌​ខៀវ​ថ្លា ប៉ុន្តែ​នៅ​ក្នុង​រឿង​ "Lord of the Rings” គេ​បែរ​ជាមាន​ភ្នែក​ពណ៌​ខ្មៅ​ទៅ​វិញ។
២. នៅ​ក្នុង​រឿង "Lord of the Rings: The Return of the King” មាន​ឈុត​មួយ​ស្រាប់​តែ​ជណ្តើរ​​បាត់ ហើយ​ក៏​បាត់​ទាំង​តួអង្គ Frodo ដែល​កំពុង​តែ​រុំសំបុក​ពីងពាង​ផង​ដែរ។
៣. ខ្សែ​ទៀន​វេទមន្ត​គឺ​ត្រូវ​គេ​មើល​ឃើញ។
៤. អ្នក​អាច​ឃើញ​អ្នក​កាន់​កាមេរ៉ា​ម្នាក់​នៅ​ក្នុង​រឿង "Harry Potter and the Chamber of Secrets”។
៥. នៅ​ក្នុង​រឿង "Harry Potter and the Order of the Phoenix” អាវ​យឺត​របស់ Harry បាន​ផ្លាស់​ប្តូរ​ពី​អាវ​ក​មូល​ទៅ​ជា​អាវ​ក​បិទ​ឡេវ។
៩. Harry តែង​តែ​បាន​ប្រាប់​ថា​ម្ដាយ​ខ្លួន​មាន​ភ្នែក​ពណ៌​បៃ​តង។ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​នាង​មាន​ភ្នែក​ពណ៌​ត្នោត​នៅ​ក្នុង​រឿង "Harry Potter and the Deathly Hallows”?
១០. ក្នុង​ឈុត​នេះ​តួ​អង្គ Mary Jane រអិល​ដួល​ដោយ​សារ​តែ​ទឹក​ក្រូច​កំពប់ ប៉ុន្តែ​នៅ​ក្នុង​ហ្វ្រេម​បន្ទាប់​ស្រាប់​តែ​បាត់​ទឹក​ដែល​កំពប់​នោះ។
១១. តួ​អង្គ​ Captain Robau គឺ​ត្រូវ​បាន​គេ​ឃើញ​ពាក់​ឯក​សណ្ឋាន​ដែល​មាន​រូប​សញ្ញា​លើ​អាវ ប៉ុន្តែ​ក្រោយ​ហ្នឹង​បន្តិច​រូប​សញ្ញា​នោះ​ក៏​បាត់​ឈឹង។
១២. រូប​ឆ្លុះ​របស់​កាមេរ៉ា​ត្រូវ​បាន​គេ​មើល​ឃើញ​លើ​កញ្ចក់​ឡាន។
១៣. គេ​អាច​មើល​ឃើញ​ខ្សែ​ដាក់​ក្នុង​ខោ​ខោវប៊យ​របស់ Bella.
១៤. គេ​អាច​មើល​ឃើញ​ធ្មេញ​ពិត​ប្រាកដ​របស់​លោក Christopher Walker នៅ​ខាង​ក្រោយ​ធ្មេញ​ខ្មោច​ឆៅ​ក្លែង​ក្លាយ។
១៥. នេះ​គឺ​ឈុត​ដ៏​ល្បី​មួយ​ក្នុង​រឿង "Pulp Fiction" ប៉ុន្តែ​គេ​អាច​មើល​ឃើញ​ប្រហោង​ជញ្ជាំង​ដែល​បណ្ដាល​មក​ពី​គ្រាប់​កាំ​ភ្លើង មាន​នៅ​ទី​នោះ​រួច​ទៅ​ហើយ​ ដែល​តាម​ពិត​មិន​ទាន់​បាញ់​នៅ​ឡើយ។
១៦. ខ្សែ​សុវត្ថិភាព​របស់​តួ​ Agent K​ ក្នុង​រឿង "Men in Black" ត្រូវ​បាន​គេ​មើល​ឃើញ​ឡើង​ច្បាស់​នៅ​ទី​នេះ។
១៧. សមាជិក​ក្រុម​ថត​កុន​ម្នាក់​ត្រូវ​បាន​គេ​ថត​ជាប់​ក្នុង​ឈុត​មួយ​ក្នុង​រឿង។
១៨. ក្នុង​រឿង "Pirates of the Caribbean: The Curse of the Black Pearl” ធ្មេញ​របស់​តួអង្គ Captain Hector Barbossa ​បាន​ផ្លាស់​ប្ដូរ​ពី​ធម្មតា​ទៅ​ជា​អាក្រក់​ខ្លាំង​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​នាទី​តែ​ប៉ុណ្ណោះ។
១៩. នៅ​ក្នុង​ឈុត​ប្រយុទ្ធ​ដ៏​សំខាន់​មួយ​ រទេះ​សេះ​មួយ​បាន​ក្រឡាប់​ហើយ​គេ​អាច​មើល​ឃើញ​ធុង​ហ្គាស​នៅ​ទី​នោះ​តែ​ម្ដង។
២០. ក្នុង​ឈុត​មួយ​ របួស​របស់ Iron Man បាន​ជា ​តែ​មួយ​ប៉ប្រិចភ្នែក។
២១. របួស​របស់ Captain America ក៏​ឆាប់​ជា​ដូច​គ្នា។
២២.​ តួអង្គ​ទាហាន​ម្នាក់​ក្នុង​រឿង "Star War” មាន​កម្ពស់​ខ្ពស់​ពេក​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យក្បាល​បុក​ទ្វារ​។
២៣. តួអង្គ​ Katniss មាន​កំហុស​ខ្លះ​ក្នុង​បាញ់​ធ្នូ​របស់​នាង។
២៤. ក្នុង​វគ្គ​នេះ​ Julia Roberts កំពុង​តែ​ញ៉ាំ​នំប៉័ង Croissant មួយ​សន្ទុះ​ក្រោយ​មក​ក៏​ក្លាយ​ទៅ​ជា​នំ​ផេន​ខេក​វិញ៕

ប្រភព៖ Brightside