​Shanghia Shenua ចង់​យក Ighalo ទៅ​វិញ បញ្ចប់​ការ​ខ្ចី​ជើង​នៅ Man Utd

  • 2020-05-25 01:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Manchester United កំពុង​តែ​បារម្ភ ពួក​គេ​នឹង​បាត់បង់​កីឡាករ​ខ្សែ​ប្រយុទ្ធ​ខ្ចី​ជើង Odion Ighalo នៅ​សប្ដាហ៍​នេះ។

តាម​គ្រោង​លោក Ole Gunnar Solskjaer ចង់​បន្ថែម​កុងត្រា​ឲ្យ​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​រយៈពេល​៣​ខែ​ទៀត​​ដើម្បី​ជួយ​លេង​ឲ្យ​ចប់​រដូវ​កាល​តែ​ម្ដង។ ប៉ុន្តែ​ក្លឹប​ដើម​របស់ Ighalo គឺ Shanghia Shenua  បាន​បដិសេធ​សំណើ​នេះ និង​ចង់​យក​គេ​ត្រឡប់​ទៅ​វិញ​ដើម្បី​រៀបចំ​ចាប់​ផ្ដើម​លេង​រដូវ​កាល​ថ្មី​របស់​ពួក​គេ។

កិច្ចសន្យា​ខ្ចី​ជើង​របស់ Ighalo ជាមួយ​បិសាច​ក្រហម​​នឹង​ត្រូវ​អស់​នៅ​ចុង​ខែ​នេះ មាន​ន័យ​ថា​ថ្ងៃ​ចុងក្រោយ​របស់​គេ​នៅ​ទីក្រុង Manchester នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ។ តាម​បំណង​កីឡាករ​វ័យ​៣០​ឆ្នាំ​ចង់​​បញ្ចប់​រដូវ​កាល​នៅ Old Trafford បន្ទាប់​ពី​រក​បាន​៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៨​ប្រកួត មុន​ពេល​កម្មវិធី​ប្រកួត​ត្រូវ​ផ្អាក​ដោយ​សារ​វីរុស​កូរ៉ូណា។

Man Utd មាន​ចេតនា​ចង់​បន្ត​កុងត្រា​ឲ្យ Ighalo តែ Shanghai ក៏​ត្រៀម​ដូច​គ្នា​​ចង់​ពង្រីក​កុងត្រា​ថ្មី​ផ្ដល់​ថ្លៃ​នឿយហត់​៤០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ