Man Utd ចង់យក Pogba ប្ដូរយកកីឡាកររបស់ Juventus ២នាក់
- 2020-05-26 01:58:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd ចង់យក Pogba ប្ដូរយកកីឡាកររបស់ Juventus ២នាក់
ចន្លោះមិនឃើញ
ក្លឹប Manchester United មានបំណងចង់ប្រគល់ Paul Poga ឲ្យត្រលប់ទៅកាន់ Juventus វិញ ជាមួយនឹងការប្ដូរយក Paulo Dybala និង Miralem Pjanicមកវិញ។
Pogba ដែលមានតម្លៃខ្លួនកំណត់ត្រា៨៩លានផោនពេលដែលផ្ទេរទៅកាន់ក្លឹបចាស់ United កាលពីឆ្នាំ២០១៦ នឹងអស់កុងត្រានៅចុងរដូវកាលក្រោយ ហើយមានការស្នើឲ្យគេត្រលប់ទៅកាន់អ៊ីតាលីវិញ។
យ៉ាងណាមិញគ្រោងនៃការដោះដូរគ្នាត្រូវបានខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Paulo Dybala និង ខ្សែបម្រើ Miralem Pjanic បដិសេធ ដោយពួកគេមិនចង់ចាកចេញពីក្រុមកំពូលតារារបស់ Serie A ឡើយ។ Pogba ធ្លាប់សាងកំណត់ត្រានៅកីឡដ្ឋាន Allianz Stadium ជួយក្រុមឈ្នះពានលីគ៤រដូវកាលជាប់គ្នា។
Dybala ធ្លាប់ជាមិត្តរួមក្រុមរបស់ Pogba អំឡុងពេលរដូវកាលចុងក្រោយរបស់គេនៅ Juventus។ ស្របពេលដែលក្លឹបរហស្សនាមសេះបង្កង់ទិញ Pjanic មកគឺដើម្បីជំនួសកន្លែង Pogba នេះឯង៕