Xiaomi នឹងឈប់ផលិតទូរសព្ទ 4G ត្រឹមឆ្នាំ ២០២០នេះ
- 2020-05-27 07:30:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xiaomi នឹងឈប់ផលិតទូរសព្ទ 4G ត្រឹមឆ្នាំ ២០២០នេះ
ចន្លោះមិនឃើញ
Xiaomi និងម៉ាកយីហោសាខារបស់ខ្លួនគឺ Redmi បានប្រកាសចេញផលិតថ្មីៗជាច្រើនក្នុងប៉ុន្មានខែចុងក្រោយនេះ ដែលស្មាតហ្វូនប្រកាសចេញភាគច្រើនគឺសុទ្ធតែគាំទ្រសេវា 5G។
ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មានចិន Xinhua បានឲ្យដឹងថា Xiaomi នឹងបញ្ឈប់ការផលិតទូរសព្ទ 4G ឲ្យបានត្រឹមដំណាច់ឆ្នាំ ២០២០នេះ។ ដំណឹងនេះគឺចេញពីលោក Lei Jun នាយកប្រតិបត្តិ និងសហស្ថាបនិក Xiaomi ដែលលោកបានប្រាប់អំពីផែនការអនាគតរបស់ក្រុមហ៊ុន ពេលជួបសម្ភាសន៍ជាមួយសារព័ត៌មាន Xinhua កាលពីថ្មីៗនេះ។
លោក Lei Jun បានឲ្យដឹងថា 5G បានជួយឲ្យមានការផ្លាស់ប្ដូរខ្លាំងក្នុងឧស្សាហកម្មបច្ចេកវិទ្យា ដូចជាការសន្ទនាតាមអនឡាញកម្រិត 4K ឬ 8K, ការលេងហ្គេមតាមអនឡាញ និងប្រព័ន្ធបើកបរស្វ័យប្រវត្តិជាដើម។ ដូច្នេះហើយទើប Xiaomi ផ្ដោតលើការប្រកាសចេញទូរសព្ទ 5G៕