YG បង្ហាញ​ព័ត៌មាន​លម្អិតលើកដំបូងទាក់ទង​នឹង​បទ​ទោល​របស់​សមាជិក​ BLACKPINK

  • 2020-06-01 02:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃទី ០១ ខែមិថុនា​នេះ​ ផលិតកម្ម​ YG បាន​បង្ហាញ​ព័ត៌មាន​ Update ថ្មី​ទាក់ទង​នឹង​ស្នាដៃ​បទ​ទោល​របស់​សមាជិក​ BLACKPINK។

សេចក្ដី​ប្រកាស​នោះ​មាន​ចំណងជើង​ថា​ «Regarding BLACKPINK's Member Solo Release Plans» (ទាក់ទង​នឹង​គម្រោង​ចេញ​បទ​ទោល​របស់​សមាជិក​ក្រុម BLACKPINK)។

ដូច​អ្នក​គាំទ្រ​ទាំង​អស់​បាន​ជ្រាប​ស្រាប់​ថា​ផលិតកម្ម​នេះ​បាន​សន្យា​នឹង​ចេញបទ​ទោល​សម្រាប់សមាជិក​ដែល​មិន​ទាន់​ចេញ​បទ​ខ្លួន​ឯង​មាន​ Rosé, Lisa, និង Jisoo។ ផ្អែក​តាម​ការ​ប្រកាស​ដែល​បង្ហាញ​ពេល​នេះ​​ Rosé បាន​ថត​បទ​ចម្រៀង​ចប់សព្វគ្រប់​ហើយ ក៏ដូចជា​ត្រៀម​នឹង​ចេញ​ទៀតផង ស្របពេល​ Lisa និង​ Jisoo នៅ​កំពុង​ត្រៀម​បណ្ដើរៗ​សម្រាប់​បទ​ថ្មី​របស់​ពួកគេ។

សេចក្ដី​ប្រកាស​មាន​ខ្លឹមសារ​ដូច​ខាងក្រោម៖

សួស្ដី​នេះ​គឺ​ផលិតកម្ម​ YG!

ថ្មីៗ​នេះ​ YG បានជូនព័ត៌មាន​ទៅ​កាន់​អ្នក​គាំទ្រ​ទាក់ទង​នឹង​ការ​វិល​មក​វិញ​របស់ BLACKPINK និង​អាល់ប៊ុម​ផ្លូវ​ការ​ដែល​ត្រូវ​ចេញ​នៅ​ខែ​មិថុនា និង​កញ្ញា។

បន្ទាប់​ពីតាមដាន​នូវ​សំណូមពរ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​គាំទ្រ​ទាំងក្នុង​ និង​ក្រៅ​ប្រទេស​កូរ៉េ​ហើយ ពួកយើង​ដឹង​ថា​អ្នក​ទាំងអស់​គ្នា​ប្រាកដជា​ចង់​ជ្រាប​នូវ​គម្រោង​ចេញ​បទ​ទោល​របស់​សមាជិក​ម្នាក់ៗ ដូចនេះ​ពួកយើង​ក៏ស​ម្រេច​ចិត្ត​ជូនព័ត៌មាន​ពី​ដំណើរ​នៃការ​រៀបចំ​ស្នាដៃ​ថ្មី​របស់​ពួកគេ។

YG បាន​ចេញ​បទ​ទោល​ដំបូង​បង្អស់​របស់​ JENNIE មាន​ចំណងជើង​ថា​ «SOLO» តាំង​ពី​ខែវិច្ឆិកា ឆ្នាំ ២០១៨ ហើយ​ក៏​ត្រៀម​បទ​ទោល​ដំបូង​សម្រាប់​ Rosé ជាង​១​ឆ្នាំដែរ។ យើង​ចង់​សុំការ​យោគយល់​ពីអ្នក​ទាំងអស់​គ្នា ខណៈ​យើង​ចំណាយ​ពេល​ក្នុង​ការ​ត្រៀម​បទ​ថ្មី​នេះ​យូរជាងការ​រំពឹង​ទុក ដោយសារ​យើង​មាន​គម្រោង​​ចេញ​បទ​ច្រើនសម្រាប់​ Album Format ជាជាង​ចេញ​ Digital Single។ ការងារ​ទោល​របស់​ Rosé បាន​បញ្ចប់រួចរាល់​អស់​ហើយ ហើយ​ក៏​ត្រៀម​នឹង​ចេញ​នៅ​ខែកញ្ញា បន្ទាប់ពី​ចេញ​អាល់ប៊ុម​ធំ​ដំបូង​របស់​ BLACKPINK នៅ​ខែមិថុនា​នេះ។

ក៏ដោយសារ​សមាជិក​ទាំងអស់​ព្រមព្រៀងគ្នា​ចេញ​អាល់ប៊ុម​រួម​មុន​សិន​ ហើយ​អាល់ប៊ុម​ធំថ្មី​នេះ​ក៏​សំខាន់​ជាង​អ្វី​ទាំង​អស់​ដែរ។ ម្យ៉ាង​ទៀត​ សម្រាប់​បទទោល​របស់​ Lisa ក៏ត្រៀមនឹង​បញ្ចេញ​ដែរ ហើយ​ថ្មីៗ​យើង​ក៏កំពុង​មមាញឹក​ក្នុង​ការ​ធ្វើ​បទ​ថ្មី​​សម្រាប់​ Jisoo ដូចគ្នា។

គម្រោង​ចេញ​បទ​ទោលរបស់​សមាជិក​ក្រុម​ នឹង​មាន​ជា​បន្តបន្ទាប់ បន្ទាប់ពី​អាល់ប៊ុម​ធំ​របស់​ក្រុម​ចេញ​ គឺ​នៅ​ខែកញ្ញា​ខាងមុខ។ YG សូម​ថ្លែង​អំណរគុណ​ដល់អ្នក​គាំទ្រទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​កូរ៉ ដែល​បាន​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ BLACKPINK ទល់​សព្វថ្ងៃ។ យើង​ក៏​តែង​តែ​តាមដាន​ជានិច្ច​ដែររាល់​ការ​យល់ឃើញ​ដែល​ស្ដាប់​ទៅ​ធម្មតាៗ ប៉ុន្តែ​តាមពិត​ទៅ​វា​ពិត​ជា​មាន​ប្រយោជន៍​បំផុត។

ផលិតកម្ម YG មិន​បញ្ឈប់​នោះទេ​នូវ​ការ​គាំទ្រ និង​ជួយ BLACKPINK ឲ្យ​បង្កើត​បទ​ថ្មីៗ ដើម្បី​អាច​ឲ្យពួកគេ​លូត​លាស់ វិវត្តក្លាយ​ជា​តារា​ដ៏​គួរ​ឲ្យ​សរសើរ។ នេះ​ក៏ព្រោះ​តែ វា​ជា​លើក​ដំបូង​ និង​ជា​រឿង​សំខាន់​ដែល​យើង​គួរ​តែ​តបស្នង​នូវ​ក្ដី​ស្រឡាញ់​ ការ​គាំទ្រមក​កាន់ BLACKPINK។

ថ្ងៃ​នេះ ​ថ្ងៃទី ០១ ខែមិថុនា! សូម​បន្ត​ការ​គាំទ្រ​លើក​ទឹក​ចិត្ត​ចំពោះ​សមាជិក​ BLACKPINK ដែល​ខំ​បន្ត​ប្រឹងប្រែង​ធ្វើការ​ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ស្នាដៃ​ថ្មី​សម្រាប់​គម្រោង​ត្រឡប់​មក​វិញ​នៅ​ខែនេះ​។ សូមអរគុណ!»

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម