Huang Xiaoming ធ្វើ​ឲ្យ​អ្នក​គាំទ្រខ្លោច​ចិត្ត ពេល​និយាយ​ថា​គ្មាន​អ្នក​ណា​ចង់​ឃើញ​លោក​ទេ

  • 2020-06-01 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​តែ​សម្ដី​មួយ​ម៉ាត់​នៅ​លើ livestream កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្ររ​បស់​កំពូល​តារា​សម្ដែង​ប្រុស​ចិន Huang Xiaoming ពិបាក​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​ដែល​ដឹង​ថា តារា​ដែល​ខ្លួន​ស្រលាញ់​​មាន​អ្នក​ស្អប់​ច្រើន។

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​ប្រុស​ជើង​ចាស់​ចិន Huang Xiaoming បាន​មាន​វត្តមាន​ក្នុង​ការ​ឡាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គមជាមួយ Li Jia Qi កំពូល​តារា​បណ្ដាញ​សង្គម​ប្រុស​មួយ​រូប។ នៅ​ទី​នេះ ប្រុស​ស្អាត​វ័យ ៤៣​ឆ្នាំ បាន​ផ្សព្វផ្សាយ​អំពី​ប្រភេទ​ជី​ដាំ​ដើម​ឈើ​ដែល​ខ្លួន​ជា​អ្ន ក​តំណាង។ ដោយ​សារ​នេះ​គឺ​ជា​ការ​ឡាយ​លើក​ទី​១​​របស់​ប្ដី Angelababy ដូច​នេះ​បាន​ទាក់ទាញ​ទស្សនិកជន​ជា​ច្រើន។

យ៉ាងណាក្ដី​ នៅ​ពេល​កំពុង​ឡាយ Xiaoming បាន​សួរ​ដៃ​គូ​របស់​ខ្លួន​ថា បង​បញ្ច្រៀត​អូន​ឯង​ជ្រុល​ពេក​​ហើយ​មែន​ទេ? បន្ទាប់​មក​លោក​ក៏​ខិត​មក​គៀន។ យ៉ាងណាក្ដី Jia Qi បាន​និយាយ​ថា ទស្សនិកជន​ឃើញ​លោក​រាល់​ថ្ងៃ​ហើយ ដូច​នេះ​បើ​បាំង​បន្តិច​ក៏​មិន​អី​ដែរ។

តែ​អ្នក​គាំទ្របាន​សោកសៅ​យ៉ាង​ខ្លាំង​​នៅ​ពេល តារា​កើត​ឆ្នាំ ១៩៧៧ ស្រាប់​តែ​បន្ទាប​សំឡេង​ហើយ និយាយ​ថា៖ គ្មាន​អ្នក​ណា​គេ​ចង់​ឃើញ​បង​ឡើយ។ អ្នក​គាំទ្រ​ពិបាក​ចិត្ត​ដោយ​សារ​​ដឹង​ថា តារា​ដែល​ខ្លួន​ស្រលាញ់ ក៏​ដឹង​ខ្លួន​ដែរ​ថា លោក​មាន​អ្នក​មិន​ចូលចិត្ត​ខ្លួន​ច្រើន។

មូលហេតុ​ចម្បង​គឺ​មក​ពី ក្រោយ​មាន​ផ្ទុះ​កូវីដ​១៩​នៅ​ចិន ប្ដីប្រពន្ធ​ Huang Xiaoming ត្រូវ​រិះគន់​ថា​រិះ​ថាំ​ពេល​បរិច្ចាគ​លុយ​តិច​ជាង​តារា​ដទៃ។ គួប​ផ្សំ​នឹង​អាពាហ៍ពិពាហ៍​របស់​អ្នក​​ទាំង​២​ហាក់​កំពុង​ដើរ​ដល់​ផ្លូវ​ទាល់ ក៏​ធ្វើ​ឲ្យ​​មនុស្ស​ជា​ច្រើន​ទំលាក់​កំហុស​ឲ្យ​តារា​ប្រុស​នេះ​ដូច​គ្នា។ នៅ​លើ​បណ្ដាញ​សង្គម ថ្ងៃ​ណា​ក៏​មាន​អ្នក​រិះគន់​ Huang Xiaoming ដែរ៕

អានបន្ត៖ ​អតីត​មិត្ត​ប្រុស​របស់ Jiyeon (T-ara) លែង​លះ​ប្រពន្ធ

ប្រភព៖ Eva   ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម