Mahrez ត្រូវ​ចោរ​​ចូល​ផ្ទះ ​​លួច​នាឡិកា​ទំនើប​​​៣​គ្រឿង​និង​របស់​ផ្សេង​​​ៗ​អស់​កន្លះ​លាន​ផោន

  • 2020-06-01 05:10:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្លឹប Manchester City កីឡាករ Riyad Mahrez​ ត្រូវ​ចោរ​លួច​ចូល​ផ្ទះ​យក​របស់របរ​​សរុប​ជា​​លុយ​​៥០​ម៉ឺន​ផោន ក្នុង​នោះ​មាន​នាឡិកា​ដៃ​ទំនើប​៣​គ្រឿង​ផង​ដែរ។

ក្រុម​ចោរ​បាន​​ចូល​​ទៅ​កាន់​ផ្ទះ​ជួល​របស់ Mahrez ​យក​បាន​លុយ អាវ​បាល់ទាត់​និង​នាឡិកា​ដៃ​ជា​ច្រើន​។ ពួក​ចោរ​បាន​តាមដាន​សកម្មភាព​របស់​កីឡាករ​វ័យ​២៩​ឆ្នាំ​យ៉ាង​ម៉ត់ចត់ មុន​ពេល​ឈាន​ទៅ​ដល់​ការ​លួច។

សម្រាប់​ទ្រព្យសម្បត្តិ​គិត​ជា​ប្រាក់​៥០​ម៉ឺនផោន​នោះ​មាន​នាឡិកា​ដៃ​ម៉ាក​ល្បី Richard Mille តម្លៃ​២៣​ម៉ឺន​ផោន Rolex Daytona ៤​ម៉ឺន​ផោន​និង Rolex Day Date ៣,៥​ម៉ឺន​ផោន។ ក្រៅ​ពី​នោះ​ចោរ​ក៏​បាន​យក​ខ្សែ​ដៃ​​និង​អាវ​បាល់ទាត់​មាន​តម្លៃ​ដល់​១៥​ម៉ឺន​ផោន​ឯណោះ។

Riyad Mahrez​ គឺ​ជា​កីឡាករ​ Premier League ចុង​ក្រោយ​ដែល​ត្រូវ​បាន​ចោរ​លួច​ចូល​ផ្ទះ បន្ទាប់​ពី Dele Alli កីឡាករ​របស់ Spurs បាន​ជួប​រឿង​បែប​នេះ​ដូច​គ្នា​កាល​ពី​២​សប្ដាហ៍​មុន៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី