PL គ្រោង​យក​សំឡេង​ហ៊ោកញ្ជ្រៀវ​ មក​បន្ថែម​ក្នុង​ប្រកួត​បិទ​ទ្វារ

  • 2020-06-01 12:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Premier League គ្រោង​នឹង​​សុំ​សិទ្ធិ​ពី​ហ្គេម​ FIFA 20 ក្នុង​ការ​យក​សំឡេង​ហ៊ោកញ្ជ្រៀវ​ មក​បន្ថែម​ក្នុង​កម្មវិធី​ប្រកួត​បិទទ្វារ​ក្នុង​ពេល​ចាក់​ផ្សាយ​ផ្ទាល់​លើ​ទូរទស្សន៍​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sportmail។

គម្រោង​ក្នុង​ការ​សុំ​សិទ្ធិ​ពី​ក្រុមហ៊ុន​ហ្គេម​មួយ​នេះ​ នឹង​ត្រូវ​បាន​ខាង​លីគ​កំពូល​ខាង​លើ​ ដាក់​សំណើ​ឡើង​ក្នុង​អង្គប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ សប្ដាហ៍​ក្រោយ​នេះ​។

ការ​ស្នើ​សុំ​នេះ​គឺ​ធ្វើ​ទៅ​តាម​ស្ថាប័ន​ទូរទស្សន៍​ភាគ​ច្រើន​ ដែល​ចង់​បន្ថែម​ទស្សនីយភាព​ពិត​ៗ​ទៅ​ដល់​អ្នក​ទស្សនា​ការ​ប្រកួត​ផ្សាយ​ផ្ទាល់​ទាំង​អស់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Premier League នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​ឡើង​វិញ​ ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា​ ឆ្នាំ​២០២០​នេះ​ទៅ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី