YG ចេញ​សេចក្ដី​ប្រកាសផ្លូវ​ការ​ថា​ Lisa ត្រូវ​គេ​បោកយកលុយអស់ជិត​ ១លានដុល្លារ

  • 2020-06-02 02:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ YG បាន​ចេញ​សេចក្ដី​ប្រកាស​ជា​បន្ទាន់​មួយ​ ទាក់ទង​នឹង​អតីត​អ្នក​គ្រប់​គ្រងរបស់​ Lisa ដែល​បាន​បំផ្លាញសេចក្ដី​ទុក​ចិត្ត​ បោក​យកលុយ​អស់​ជាង​ ១ពាន់លានវ៉ុន (ខ្ទង់ ៨១៧ ៦៦១ដុល្លារ)។

សេចក្ដី​ជូន​ដំណឹង​របស់​ YG នេះ​ ខាង​ផលិតកម្ម​បាន​បញ្ជាក់ និង​ទទួល​ស្គាល់​ថា​ Lisa គឺជា​ជនរងគ្រោះ​ពី​ករណី​ឆបោក​ និង​បង្ហាញ​ពី​ដំណោះស្រាយ​ដែល​ Lisa មាន​ផ្លូវ​ទទួល​លុយនាង​ទាំង​នោះ​ត្រឡប់​មក​វិញ៖

«យើង​បាន​រក​ឃើញ​តាមរយៈ​ការ​ស៊ើបអង្កេតជា​សំងាត់​ ដែល​បាន​បង្ហាញ​ថា​ Lisa គឺជា​ជន​រងគ្រោះ​ពីការ​កេង​បន្លំ​យក​លុយ​ ដោយសារ​អតីត​អ្នក​ចាត់ការ​ទូទៅ​របសើ​នាង​ គឺ បុគ្គល "A”។

ផ្អែក​តាមអ្វី​ដែល​ Lisa ចង់​បាន​នោះ​គឺ ដំណោះ​ស្រាយ​ដែល​ប្រកប​ទៅ​ដោយ​យុត្តិធម៌ និង​ត្រឹមត្រូវ​មួយ​ ដោយសារ​បុគ្គល​ម្នាក់​នោះ​ធ្លាប់​ជា​អ្នក​ចាត់ការដែល​នាង​ទុក​ចិត្ត​ខ្លាំង បុគ្គល "A” នោះ​ក៏​បាន​យល់​ព្រម​សង​លុយ​មួយ​ចំនួន​ដែល​ខ្លួន​បាន​លួច​បន្លំ​មក​ម្ចាស់​ដើម​ ហើយ​លុយ​ដែល​នៅ​សល់​នឹង​ត្រូវសង​តាម​ផែនការជា​ដំណាក់​កាល។ មួយ​ទៀត​លោក​ក៏​បាន​ចាកចេញ​ពី​ក្រុមហ៊ុននេះ​ដែរ។

ពួកយើង​ពិត​សុំអភ័យ​ទោស​សម្រាប់​រឿង​រ៉ាវ​ទាំង​ឡាយ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ដែល​ផ្ដល់​ក្ដី​ស្រឡាញ់ចំពោះ​ Lisa មាន​ការ​បារម្ភ។

ពួកយើង​ពិត​ជា​មាន​ការ​ខ្មាសអៀន និង​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​បុគ្គល "A” ណាស់​ដែល​មាន​គំនិត​ទាញ​យក​ផល​ប្រយោជន៍​ តាម​រយៈ​ការ​បំផ្លាញសេចក្ដី​​ទុក​ចិត្ត​ជាមួយ​នឹង​តារា​ហើយ​យើង​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការគ្រប់គ្រង​ និងការត្រួតពិនិត្យ [ចំពោះ​បុគ្គលិករបស់យើង]។ យើង​កំពុង​ចាត់ចែង​វិធានការ​ផ្សេងៗ ដើម្បី​ការពារ កុំអោយមាន​រឿង​បែប​នេះ​កើតឡើងម្តងទៀត។»

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី