Xiaomi កំពុងសំងំផលិតទូរសព្ទ RAM ទំហំ ១៦GB

  • 2020-06-09 07:35:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​បច្ចុប្បន្ន​នេះ​មាន​តែ​ស្មាតហ្វូន​ប៉ុន្មាន​ម៉ូដែល​ប៉ុណ្ណោះ​ដែល​មាន​បំពាក់ RAM ទំហំ​ដល់ ១៦GB ហើយ​ក្នុង​នោះ​មិន​ទាន់​មាន​ម៉ាក​យីហោ Xiaomi នៅ​ឡើយ​ទេ។ បើ​តាម​ដំណឹង​ពី Digital Chat Station បាន​ឲ្យ​ដឹង​ថា​ Xiaomi កំពុង​សំងំ​ផលិត​ស្មាតហ្វូន​ប្រភេទ​នេះ​ដែរ។

កាល​ពី​ដើម​ឆ្នាំ​មាន​លេច​ឮ​ដំណឹង​ថា​ Mi Mix ម៉ូដែល​ថ្មី​នេះ​នឹង​មាន RAM ទំហំ ១៦GB ប៉ុន្តែ​មិន​ឃើញ​មាន​ដំណឹង​ថ្មី​បន្ថែម​ទាក់ទង​នឹង​វា​នោះ​ទេ។ Mi 10 Pro ក៏​ធ្លាប់​លេច​ឮ​ថា​មាន​បំពាក់​ RAM ទំហំ ១៦GB ដែរ ប៉ុន្តែ​ធាតុពិត​វា​មាន​ RAM ទំហំ​ធំ​បំផុត​ត្រឹម ១២GB ប៉ុណ្ណោះ។

​គួរ​ដឹង​ថា​ Xiaomi បាន​ចាប់​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន​ Micron ក្នុង​ការ​ផ្គត់ផ្គង់​ RAM ប្រភេទ LPDDR5 សម្រាប់​ស្មាតហ្វូន​ត្រកូល​ Mi 10។ ហើយ Micron និយាយ​ថា​ខ្លួន​រំពឹង​អំពី​ការ​បញ្ចេញ​ស្មាតហ្វូន​មាន RAM ទំហំ ១៦GB នៅ​អំឡុង​ត្រីមាស​ទី ៣​ឆ្នាំ ២០២០ នេះ។ ដូច​នេះ​ឆាប់ៗ​នេះ ស្មាតហ្វូន​ដែល​មាន RAM ទំហំ ១៦GB របស់ Xiaomi អាច​បង្ហាញ​មុខ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង