​កូរ៉េ​ខាង​ជើង​ប្រាប់​អាមេរិក​ឲ្យ​ "បិទមាត់"​ ខណៈ​ឧបទ្វីប​កូរ៉េ​កំពុង​តានតឹង​

  • 2020-06-16 03:41:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ព្រមាន​ដល់​សហរដ្ឋ​អាមេរិក​ឲ្យ​បិទ​មាត់​ និង​កុំ​ជ្រៀតជ្រែក​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​កូរ៉េ​ទាំង​ពីរ​ បើ​ទោះ​ជា​ស្ថានការណ៍​កំពុង​តានតឹង​ក៏​ដោយ។​

ការ​លើក​ឡើង​ដូច្នេះ​ស្រប​ពេល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ គ្រោង​ផ្ដាច់​បណ្ដាញ​សន្ទនា​បន្ទាន់​ផ្លូវ​ការ​រវាង​ប្រទេស​ទាំង​ពីរ​ និង​ពង្រាយ​ទ័ព​តាម​ព្រំដែន​ឡើងវិញ​។ កូរ៉េ​ខាង​ជើង​ថែម​ទាំង​បាន​ព្រមាន​ទៀត​ថា​ បើ​សិន​អាមេរិក​នៅ​តែ​ផ្គើន​ជ្រៀតជ្រែក​បញ្ហា​ឧបទ្វីប​កូរ៉េ​ នោះ​ខ្លួន​នឹង​រំខាន​ដល់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​ក្រុង​វ៉ាស៊ីនតោន​នៅ​ក្នុង​ឆ្នាំ​នេះ។​

កូរ៉េ​ខាង​ជើង​បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​​ក្រោយ​កិច្ច​ចរចា​នុយក្លេអ៊ែរ​រវាង​លោក​ ដូណាល់​ ត្រាំ​ និង​ គីម​ ជុងអ៊ុន​បាន​ជាប់​គាំង​តាំង​ពី​ឆ្នាំ​មុន​មក។​ នា​ពេល​កន្លង​ទៅ​មេដឹកនាំ​កូរ៉េ​កុំមុយនិស​ក៏​បាន​អះអាង​ដែរ​ថា​ ប្រទេស​របស់​ខ្លួន​នឹង​​សាកល្បង​អាវុធ​ប្រភេទ​ថ្មី​​អាច​បាញ់​បាន​ឆ្ងាយ​ជាង​មុន​ ដែល​ទំនង​ជា​​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​របស់​អាមេរិក​៕ ​

ប្រភព៖ Foxnews   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម