កូរ៉េខាងត្បូងកំពុងជួបប្រទះរលកទី ២ ក្រោយរកឃើញអ្នកឆ្លងវីរុសថ្មី៤៦ករណី
- 2020-06-23 07:42:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងត្បូងកំពុងជួបប្រទះរលកទី ២ ក្រោយរកឃើញអ្នកឆ្លងវីរុសថ្មី៤៦ករណី
ចន្លោះមិនឃើញ
ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍អំពីករណីជំងឺកូវីដ១៩ ចំនួន ៤៦ ករណីកាលពីថ្ងៃអង្គារទី ២៣ មិថុនា បន្ទាប់ពីអាជ្ញាធរសុខាភិបាលបានប្រកាសថាប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងរលកទី ២ ដែលបានរាលដាលអស់ជាច្រើនសប្តាហ៍។
កូរ៉េខាងត្បូង បានប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺដំបូងដ៏អាក្រក់បំផុត ប៉ុន្តែក្រោមការយកចិត្តទុកដាក់តាមដាន, ធ្វើតេស្ដ និងព្យាបាលរបស់អាជ្ញាធរ បានធ្វើឲ្យអាចគ្រប់គ្រងស្ថានការបានទាំងមិនបិទទ្វារទីក្រុង។ វិធានការណ៍រក្សាគម្លាតសង្គម ត្រូវបានបន្ធូរបន្ថយបន្ទាប់ពីវិស្សមកាលសាធារណៈនៅដើមខែឧសភា ហើយចាប់តាំងពីពេលនោះមកប្រទេសនេះបានវិលត្រលប់មកសភាពធម្មតាវិញហើយ។
ប៉ុន្តែកាលពីខែមុនប្រទេសកូរ៉េខាងត្បូង មានករណីកើតឆ្លងថ្មីឡើងពី ៣៥ ទៅ ៥០ ករណីក្នុងមួយថ្ងៃដែលភាគច្រើននៅក្នុងតំបន់ទីប្រជុំជនទីក្រុងសេអ៊ូលដែលមានចំនួនប្រជាជនចំនួនពាក់កណ្តាលរស់នៅ។ ក្រុមមន្រ្តីបានដាក់ចេញវិធានការណ៍រក្សាគម្លាតសង្គមមួយចំនួនឡើងវិញ នៅចុងខែឧសភាបន្ទាប់ពីមានក្រុមតូចៗនៅក្នុងនិងក្បែរទីក្រុងសេអ៊ូលហើយករណីភាគច្រើនដែលត្រូវបានរាយការណ៍នៅក្នុងសប្តាហ៍មុនគឺជាការឆ្លងមេរោគក្នុងសហគមន៍៕