មហាជនចាប់អារម្មណ៍សម្រស់និងគ្រឿងអលង្ការចៅស្រីរបស់ ឯកឧត្តម ជា សុផារ៉ា ក្នុងកម្មវិធី BVLGARI

  • 2025-02-24 04:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងព្រឹត្តិការណ៍ហាត់សម Event Fashion Show របស់ Brand BVLGARI នៅខេត្តសៀមរាប កាលពីថ្ងៃទី២១ កុម្ភៈ មហាជនចាប់អារម្មណ៍នឹងសម្រស់ដ៏លេចធ្លោ នៃកញ្ញា លីនដា ដែលលម្អដោយគ្រឿងអលង្ការមានតម្លៃខ្ទង់ជិត១លានដុល្លារ អមនឹងឈុតពណ៌ទឹកមាសស្បៃវែង និងស្នាមញញឹមដ៏ស្រស់ស្អាត។

គ្រឿងអលង្ការដ៏មានតម្លៃម៉ាក BVLGARI ដែលលម្អដោយកូនស្រីរបស់លោកឧត្ដមសេនីយ៍ឯក យឹម លាង និងជាចៅស្រីរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា គឺសុទ្ធសឹងជាវត្ថុមានតម្លៃខ្ពស់ និងមានសណ្ឋានជារូបសត្វពស់ ដោយខ្លះមានតម្លៃដល់ទៅ ៣០ម៉ឺនដុល្លារ ២០ម៉ឺនដុល្លារ និង ៤ម៉ឺនដុល្លារ ជាដើម។

សូមបញ្ជាក់ដែរថា BVLGARI AETERNA EVENT នឹងប្រារព្ធឡើង ទឹកដីខេត្តសៀមរាប ហើយ CEO របស់ BVLGARI និងក្រុមការងារក៏បានអញ្ជើញចូលរួមដែរ។ ក្នុងនោះក៏មានវត្តមានតារាល្បីៗជុំវិញពិភពលោកដែលជាអ្នកតំណាងឱ្យ BVLGARI ចូលរួមដូចជា តារាខ្មែរ ថៃ វៀតណាម ហ្វីលីពីន ព្រមទាំងដំណឹងថាមានចិន កូរ៉េ និងតារាហូលីវូដក៏នឹងមកចូលរួមដែរ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី