ចុងឆ្នាំនេះ ៥ ភូមិសាស្ត្រក្នុងក្រុងភ្នំពេញ នឹងថមថយទឹកជន់លិចដោយភ្លៀង
- 2025-02-24 06:46:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចុងឆ្នាំនេះ ៥ ភូមិសាស្ត្រក្នុងក្រុងភ្នំពេញ នឹងថមថយទឹកជន់លិចដោយភ្លៀង
ចន្លោះមិនឃើញ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងសាងសង់ស្ថានីយ៍បូមទឹកបឹងសាឡាង បំពាក់ម៉ូទ័របូមទឹកខ្នាតធំទំហំអង្កត់ផ្ចឹត ១.៥ម៉ែត្រ ចំនួន ២គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី។
ស្ថានីយ៍នេះមានទីតាំងក្នុងខណ្ឌទួលគោក នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
គិតត្រឹមថ្ងៃទី ១៧ខែកុម្ភៈ ឆ្នាំ២០២៥ ការដ្ឋានសម្រេចលទ្ឋផលសាងសង់បាន ៣៥% នៃគម្រោង និងត្រូវបញ្ចប់នៅចុងខែមិថុនាឆ្នាំ២០២៥ខាងមុខ ។
គួរបញ្ជាក់ថាគម្រោងនេះ នឹងកាត់បន្ថយទឹកជន់លិចដោយទឹកភ្លៀងនៅភូមិសាស្ត្រក្នុងខណ្ឌទួលគោករួមមាន មហាវិថី ម៉ៅសេទុង ស្តុបម៉ុងឌីយ៉ាល់ ស្តុបផ្សារដេប៉ូ និងមហាវិថីកម្ពុជាក្រោម៕
ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ