អាមេរិកផ្ដល់ហិរញ្ញប្បទានឥតសំណង ៥៦លានដុល្លារ ដល់ភ្នាក់ងារអនុវត្តគម្រោងនានា នៅកម្ពុជា

  • 2020-06-26 06:33:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាមេរិក នឹងផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណជា ៥៦លានដុល្លារ ក្នុងនោះ៣៦លានដុល្លារ សម្រាប់វិស័យសុខាភិបាល និងអប់រំ និង១៨លានដុល្លារសម្រាប់វិស័យកសិកម្ម និងបរិស្ថាន ដែលអនុវត្តដយភ្នាក់ងារអនុវត្តគម្រោនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ ធ្វើឡើងតាមរយៈ ររដ្ឋាភិបាលអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឈន៍អន្ដរជាតិ (USAID) បានចុះហត្ថលេខាមួយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ស្ដីពីកិច្ចព្រមព្រៀងវិសោធនកម្ម ស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឈន៍ សម្រាប់សារពើពន្ធ ២០១៩។

ឯកឧត្តម ជិន ប៊ុនសាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមមួយថា «ការបន្ដកិច្ចសហប្រតិត្តិការអភិវឌ្ឈទ្វេភាគីនេះ គឺជាសសរស្ដម្ភដ៏សំខាន់ ក្នុងការលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសទាំងពិរ»

បន្ថែមលើនេះ ឯកឧត្តម w. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏បានគូសបញ្ជាក់ថា «រដ្ឋាភិបាលសហរដ្ឋអាមេរិកប្ដេជ្ញាបន្ដការគាំទ្ររបស់ខ្លួនចំពោះប្រជាជនកម្ពុជា ក្នុងការសម្រេចចិត្តឲ្យបាននូវការអភិវឌ្ឈសង្គម សេដ្ឋកិច្ចមួយប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌»

សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុងខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម