Zidane ឆ្លើយ​តប​បែប​ណា​ពេល​ James រអ៊ូ​ថា​ អត់​សូវ​បាន​លេង?

  • 2020-07-02 12:14:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ក្លឹប​ Real Madrid កីឡាករ​ James Rodriguez បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្លួន​មិន​សូវ​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​សោះ​ក្នុង​រដូវ​កាល​នេះ​។

ទាក់ទិន​នឹង​រឿង​នេះ​ លោក​ Zinedine Zidane គ្រូ​បង្គោល​ក្លឹប​ខាង​លើ​នេះ​ បាន​តប​ទៅ​វិញ​ថា​ សម្ដី​របស់​គេ​ទាំង​អស់​សុទ្ធ​តែ​ជា​ការ​ពិត​ទាំង​អស់​។

លោក​ Zidane បាន​និយាយ​ថា​៖" គេ​និយាយ​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ជា​ការ​ពិត​ទាំង​អស់​។ គេ​ចង់​ចូល​រួម​ការ​ប្រកួត​ឲ្យ​បាន​ច្រើន​ទៀត​ នេះ​ជា​រឿង​ធម្មតា​ទៅ​ហើយ​របស់​កីឡាករ​នីមួយៗ​។"

គ្រូ​បង្គោល​រូប​នេះ​បាន​បន្ត​ថា​៖" ខ្ញុំ​យល់​ពី​ចំណុច​ហ្នឹង​។ គេ​នៅ​ទី​នេះ​ គេ​បាន​ត្រឹម​ធ្វើ​ការ​ហ្វឹកហាត់​ប៉ុណ្ណោះ​ យើង​នឹង​បន្ត​ឲ្យ​គេ​ធ្វើ​អញ្ចឹង​រហូត​ដល់​ចប់​រដូវ​កាល​នេះ​។"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​រដូវ​កាល​នេះ​ ខ្សែ​បម្រើ​ James ចូល​រួម​លេង​បាន​ ១៤​ប្រកួត​ប៉ុណ្ណោះ​ និង​រក​បាន​គ្រាប់​បាល់​ ១​គ្រាប់​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី