លេចឮ​ដំណឹង​ថា​ Inter ត្រៀម​ទិញ​ផ្ដាច់​ Sanchez ពី​ Man Utd

  • 2020-07-03 11:34:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​ Inter Milan មាន​បំណង​ចង់​ទិញ​ដាច់​ ខ្សែ​ប្រយុទ្ធ​ខ្ចី​ជើង​ Alexis Sanchez ពី​ក្លឹប​ Manchester United តែ​ម្ដង​​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Goal។

ក្លឹប​ខាង​លើ​មួយ​នេះ​ បាន​ត្រៀម​ខ្ទង់​ចំណាយ​ជាង​ ២២​លាន​ដុល្លារ​ជា​ស្រេច​ ក្នុង​ការ​ទិញ​ Sanchez នៅ​ពេល​ដាច់​កុងត្រា​ខ្ចី​ជើង​។

យ៉ាង​ណា​មិញ​ បើ​តាម​ប្រភព​ខាង​លើ​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ Man Utd មិន​ទាន់​ឆ្លើយ​តប​ និង​សម្រេច​យ៉ាង​ណា​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ​លើ​រឿង​នេះ​។

គួរ​រំលឹក​ផង​ដែរ​ថា​ Sanchez បាន​មក​លេង​ឲ្យ​ Inter Milan ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​កាល​ពី​ឆ្នាំ​មុន​ ដោយ​កីឡាករ​រូប​នេះ​នឹង​ត្រូវ​ចប់​កុង​ត្រា​ជា​មួយ​ក្លឹប​នេះ​ នៅ​ថ្ងៃ​ទី​០៩​ ខែ​សីហា​ ឆ្នាំ​២០២០​ខាង​មុខ​នេះ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី