ឪពុក​របស់ Khabib បាន​បាត់បង់​ជីវិត​នៅ​រុស្ស៊ី ដោយ​ជំងឺ​ផ្ទួនៗ​គ្នា​ក្រោយ​ឆ្លង​ជំងឺ​កូវីដ​-១៩

  • 2020-07-03 13:46:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ Abdulmanap Nurmagomedovឪពុក​របស់​តារា UFC លោក Khabib Nurmagomedov បាន​ទទួល​មរណភាព​ក្នុង​អាយុ ៥៧ឆ្នាំ ក្នុង​ថ្ងៃ​នេះ នៅ​មន្ទីរពេទ្យ​មូស្គូ​ ប្រទេស​រុស្ស៊ី។ លោក​បាន​ស្លាប់​ ដោយសារ​មាន​បញ្ហា​សុខភាព​ផ្ទួនៗ​គ្នា ក្រោយ​ពី​ឆ្លង​ជំងឺ​កូវីដ-១៩។

បើ​តាម​មិត្តភក្តិ​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា លោក​រង​គ្រោះ​ដោយ​ជំងឺ​ស្ត្រូក ២ដង ដោយ​ពាក់ព័ន្ធ​នឹង​បេះដូង និង​ខួរក្បាល​របស់​លោក។

លោក​បាន​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី​ខែ​មេសា នៅ​ក្នុង​ស្រុក​កំណើត​ ហើយ​ព្យាបាល​លើ​ជំងឺ​ ដែល​មាន​រោគសញ្ញា​ដូច​ជំងឺ​សួត តែ​ពេល​ស្ថានភាព​អាក្រក់​ទៅៗ​ លោក​ក៏​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​យោធា រដ្ឋធានី​មូស្គូ។ លោក​ធ្វើ​តេស្ត​ជំងឺ​កូវីដ-១៩ ហើយ​ចេញ​លទ្ធផល​វិជ្ជមាន​ពេល​ទៅ​ដល់​មូស្គូ។ លោក​មាន​បញ្ហា​បេះដូង ហើយ​ត្រូវ​បាន​វះកាត់​។ ដំបូង​ៗខាង​គ្រូពេទ្យ​បាន​បញ្ជាក់​ថា លោក Nurmagomedov មាន​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​នៅ​ពេល​នេះ​លោក​ក៏​បាន​បាត់​បង់​ជីវិត។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Abdulmanap Nurmagomedov ក៏​ជា​គ្រូ​បង្វឹក​របស់ Khabib ផង​ដែរ៕

ប្រភព៖ RT   ប្រែ​សម្រួល៖ ហ៊ីម រស្មី