អ្នកគាំទ្រ រំពឹង​ចង់​ឃើញ​តារា​ប្រុស​ស្រី​ទាំង​នេះ​ចាប់គូ​សម្ដែង​ជាមួយ​គ្នា​ខ្លាំង

  • 2020-07-06 03:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្រោម​ជម្រក​ជាមួយ​គ្នា​យូរ​ ប៉ុន្តែ​បើ​និយាយ​ពី​ឱកាស​សម្ដែង​ជាមួយ​គ្នា​ ដូចជា​ខ្សត់​ណាស់។ ហេតុ​នេះ​ហើយ​ទើប​អ្នក​គាំទ្រ​ជា​ច្រើន​ប្រាថ្នា​ចង់ឃើញ​តារា​របស់​ប៉ុស្តិ៍លេខ ៣​ ទាំង​ ៤​រូប​នេះ​ចាប់​គូ​គ្នា​សម្ដែង​ម្ដង​បើអាច។

២គូ​នោះ​គឺ​ Pope Thanawat ជាមួយ​ Kimmy Kimberley និង​ James Jirayu ជាមួយ​ Mint Chalida៖

១. Pope Thanawat និង​ Kimmy Kimberley

អ្នក​គាំទ្រ​ច្រើននាក់​ណាស់​ ចង់​ឃើញ​ពួកគេ​សម្ដែង​ជាមួយ​គ្នា​ ក្នុង​រឿង​ភាគ​ថ្មី​ឆាប់ៗ ត្បិត​អ្នក​ទាំង​ ២​សុទ្ធ​តែ​ជា​តារា​យិនស៊ិន​របស់​ប៉ុស្តិ័លេខ ៣​ ប៉ុន្តែ​មិន​ដែល​ឃើញ​រួម​ការងារ​តាមរយៈរឿងភាគជាមួយ​គ្នា​សោះ។ ជាក់ស្ដែង​ ថ្មី​ៗ Pope ក៏ទើប​តែ​បញ្ចប់​ការងារ​ថត​រឿង​ថ្មី​ "Roy Leh Marnya” ជាមួយ​ Bella Ranee និង​ត្រៀម​បញ្ចាំង​ឆាប់ៗ។ ឯ Kim វិញ​ ក៏​ទើប​តែ​ថត​បញ្ចប់​រឿង​ថ្មី "Song Sanaeha” ជាមួយ​នឹង​ James Ma ថ្មីៗ​នេះដូចគ្នា។

Pope Thanawat
Kimmy Kimberley

២. James Jirayu និង​ Mint Chalida

មិន​ខុសពី​គូទី១ ទេ បើ​និយាយ​គូ​នេះក៏​ស្ថិត​ក្រោម​ជម្រក​រួមគ្នា​យូរ​ដែរ ប៉ុន្តែ​មិន​ដែល​សម្ដែង​រឿង​ជាមួយ​គ្នា​សូម្បី​ ១ដង។ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ ក៏​ពួកគេធ្លាប់​​មាន​ឱកាស​រួមការងារ​ជាមួយ​គ្នា តាមរយៈ​ការ​ទៅ​ចូលរួម​កម្មវិធី​ផ្សេងៗ​នៅ​ខាង​ក្រៅ​ដែរ។ តាម​សកម្មភាព​ទាំងនោះ សង្កេត​ឃើញ​ថា​ពួកគេ​ត្រូវ​គ្នា​ណាស់ ដូចនេះ​បើ​ថ្ងៃ​ណា​មានឱកាស​បាន​សម្ដែង​រឿង​ជាមួយគ្នា អ្នក​គាំទ្រ​ក៏​រំពឹង​ថា​ James និង​ Mint ​ធ្វើ​បាន​ល្អ​ និង​ស័ក្តិសម​គ្នា​បំផុត៕

James Jirayu
Mint Chalida

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី