គិត​ថា​រវាង​ Ronaldo និង​ Messi មួយ​ណា​ស៊ុត​ចូល Free Kick បាន​ច្រើន​ជាង?

  • 2020-07-06 12:24:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo និង​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi ត្រូវ​បាន​ពិភព​បាល់ទាត់​ធ្វើ​ការ​ប្រៀបធៀប និង​ជជែក​វែកញែក​ពី​ទម្រង់​លេង​ជាង ១០​ឆ្នាំ​មក​ហើយ។ បើ​និយាយ​ពី​គ្រាប់​បាល់​វិញ កីឡាករ​ទាំង​ពីរ សុទ្ធ​តែ​រក​បាន​លើស​ពី​ ៧០០គ្រាប់ ចំណែក​ឯ​ពាន​បុគ្គល និង​ពាន​ក្លឹប​អាជីព សុទ្ធ​តែ​ប្រហាក់​ប្រហែល​គ្នា។

បើ​និយាយ​ពី​ការ​ស៊ុត​បាល់ Free Kick វិញ ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ​ក៏​រក​គ្រាប់​បាល់​ពី​បាល់​ពិន័យ​នេះ បាន​ប្រហាក់ប្រហែល​គ្នា​ដែរ។

ក្នុង​ការ​បង្ហាញ​ខ្លួន​ជាង ១ពាន់​ប្រកួត​របស់ Ronaldo កីឡាករ​ Juventus រូប​នេះ​ស៊ុត​ Free Kick បាន​ចំនួន ៥៥គ្រាប់។ ស្រដៀង​គ្នា​នេះ​ដែរ Messi វិញ ស៊ុត​បាន ៥២គ្រាប់​ក្នុង​អាជីព​ជាង ១៦ឆ្នាំ​។

យ៉ាងណាមិញ Ronaldo តាំង​ពី​ឆ្នាំ​២០១៨​មក រក​បាន​តែ ១គ្រាប់​ប៉ុណ្ណោះ​ពី​ការ​ស៊ុត​ Free Kick ចំណែក​ឯ​ Messi វិញ​រក​បាន​ដល់​ទៅ ១៨គ្រាប់៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម