តើធ្វើដូចម្ដេចឲ្យលិង្គរឹងខ្លាំងជាងមុន?

  • 2020-07-06 23:21:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ប្រុស​តែងតែ​ចង់អោយ​លិង្គ​របស់​ខ្លួន​រឹង​ជាង​មុន និង​វែង​ជាង​មុន​ជា​និរន្ត​ន៍​។ ការប្រើ​ប្រេង​លាប​ត្រៀម​ចុះ​សមរភូមិ​, ការព្យាបាល និង​ប្រើ​ឧបករណ៍​ជំនួយ​ដែល​បានមកពី​ទីផ្សារ នៅតែ​មាន​សំណួរ​ចោទសួរ​ទាក់ទង​នឹង​ប្រសិទ្ធភាព​របស់​វា​ថា នឹង​ធ្វើអោយ​មនុស្ស​ប្រុស​ទទួលបាន​ការឡើង​រឹង​របស់​លិង្គ​ល្អ​ដែរ​ឬ​អត់​ដដែល​។ តាមពិត​រឿងនេះ​ ទំនង​ជា​ទេវតា​ជា​អ្នក​ចារ​អោយ​អ្នក​ហើយ​មើលទៅ ប៉ុន្តែ​នៅតែ​មាន​រឿង​មួយ​ដែល​អាច​ធ្វើអោយ​គាត់​ទទួល​នូវ​ប្រសិទ្ធភាព​យ៉ាង​ល្អ​បំផុត​តាម​ធម្មជាតិ​បាន​។​

អង់​ទី​អុក​ស៊ីដង់

​អ្នកត្រូវការ​សារធាតុ​អង់​ទី​អុកស៊ី​ដង់​ដើម្បី​ធានា​នូវ​ការឡើង​រឹង​របស់​លិង្គ​យ៉ាង​ល្អ​មួយ​។ ផ្លែឈើ​ដូចជា បឺ​រី​ពណ៌​ខៀវ​, បឺរី​ចាស់ និង​បៀ​ល​បឺរី​សុទ្ធតែ​ផ្ទុក​ទៅ​ដោយ​សារធាតុ Anthocyanins ក្នុង​កម្រិត​ខ្ពស់​សម្រាប់​ជួយ​រក្សា​ការឡើង​រឹង​របស់​លិង្គ​។ Anthocyanins ជួយ​បង្ការ​កម្រិត​សារ​ណៃ​ទ្រីច​អុកសាយ​កុំអោយ​ថយចុះ ព្រោះ​វា​មាន​នាទី​យ៉ាង​សំខាន់​សម្រាប់​ជា​ធាតុ​ផ្សំ​ធ្វើអោយ​សរសៃឈាម​រីក​ធំ​។​

ញ៉ាំ​ដើម្បី​មាន​កម្លាំង​កាន់តែ​ច្រើន​

​អ្នក​ត្រូវ​តែ​មាន​កម្លាំង​ដើម្បី​ទ្រ​ទ្រ​ង​អោយ​ការឡើង​រឹង​របស់​លិង្គ​បន្ត​បានយូរ​ទៅតាម​ការចង់បាន​របស់អ្នក​។ ជីវជាតិ​ត្រូវបាន​ចាប់​យក​ទៅ​ប្រើប្រាស់​តាមរយៈ​ឈាម និង​អ័រម៉ូន ហើយ​មាន​តែ​ជីវជាតិ​ដែល​ល្អៗ​ប៉ុន្តែ​ដែល​អាច​ជួយ​អោយ​លិង្គ​រឹង​ល្អ​បាន​។ ជាពិសេស អ្នកត្រូវការ​សារធាតុ​កា​ប៉ូ​អ៊ី​ដ្រាត​ដើម្បី​ប្រើ​ជា​សាំង​សម្រាប់​ផ្លូវ​, សារធាតុស័​ង្គ​មានសារៈ​សំខាន់​ក្នុង​ការបង្កើត​ទឹកកាម​។ ពពួក​សណ្តែក​សម្បូរ​ជាតិ​ស័ង្គសី​ជាងគេ​។​

ក្បាច់​ដែល​អ្នក​ចូលចិត្ត

​ក្បាច់​រួមភេទ​ធម្មតាៗ​ដូចជា ក្បាច់​ម៉ែ​ចែក​អោយ (​បុរស​នៅ​ពី​លើ​ស្ត្រី​) ឬ​ក្បាច់ Doggy Style (​ស្ត្រី​អោន​លុតជង្គង់ ហើយ​បុរស​នៅ​ពីក្រោយ​) គួរតែ​រៀបចំ​ឡើង​ដោយ​បុរស​ដែល​គាត់​មាន​បញ្ហា​ក្នុង​ការឡើង​រឹង​របស់​លិង្គ ឬ​ចង់អោយ​លិង្គ​របស់​គាត់​រឹង​បានយូរ​។ ចំពោះ​ក្បាច់​ស្ត្រី​នៅ​ពីលើ​បុរស ឬ​ក្បាច់​ផ្សេងៗ​ទៀត​ដែល​មិន​ដាក់​ទំនាញ​ទៅលើ​អ្នក​ទេ​គួរតែ​ចៀសវាង​។​

កុំអោយ​មាន​ភាព​ស្ត្រេ​ស​

​បើសិនជា​ខួរក្បាល​របស់​អ្នក​កំពុងតែ​ធ្វើការ​លើស​ម៉ោង​ទៅ​លើ​ការចៀសវាង​អ្វីមួយ វា​ប្រាកដជា​នឹង​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​របស់​អ្នក​ជាមិនខាន​។ បើសិន​មាន​ភាព​តានតឹង​ក្នុង​ខ្លួន​ខ្លាំង ដោយសារ​តែ​ស្ត្រេ​ស វា​នឹង​ធ្វើអោយ​សារធាតុ Epinephrine ចេញ​ក្នុង​ចរន្តឈាម​ច្រើន និង​ធ្វើអោយ​សរសៃឈាម​ទៅ​ជា​រឹង​។ ដូច្នេះ​អ្នក​គួរតែ​សិក្សា​ទៅ​វិញ្ញាណ​ទាំង​ប្រាំ​របស់​គ្នា​ទៅវិញទៅមក​ដើម្បី​ជា​មធ្យោបាយ​មួយ​សម្រួល​អារម្មណ៍​ស្ត្រេសបាន​។ ចូរ​ចាប់ផ្តើម​ជាមួយ​ការដកដង្ហើម បូករួម​នឹង​ការប្រើ​វត្ថុ​រាវ (​ដៃ​) ដើម្បី​បង្កើន​អារម្មណ៍​អ្នក​បន្ថែមទៀត​។ ការ​ដែល​គ្មាន​ភាព​ស្ត្រេ​ស ឬ​តានតឹង​ក្នុង​រាងកាយ​សោះ នឹង​ជួយ​ពង្រឹង​ដល់​សមត្ថភាព​ក្នុង​ការឡើង​រឹង​របស់​លិង្គ​។​

ឈប់​ជក់បារី

​ចូរ​ស្រមើស្រមៃ​មើល​ថា​ការ​ចំណាយលុយ​ដើម្បី​បង្កើត​ការបំផ្លាញ​ដ៏​ដូចៗ​គ្នា​រយៈពេល​យូរ វា​នឹង​ប៉ះពាល់​ទៅដល់​សមត្ថភាព​ក្នុង​ឡើង​រឹង​របស់​លិង្គ​បាន​។ ការជក់បារី​ក្រៅពី​បង្កើន​ការ​ប្រឈម​ជំងឺ​បេះដូង​, មហារីក​សួត​, មហារីក​ផ្លោក​នោម និង​ផលវិបាក​ផ្សេងៗ​ទៀត​នោះ វា​ក៏​ប្រឈម​នឹង​ការ​ងាប់​លិង្គ​រហូតដល់​ទ្វេ​ដង​ឯណោះ​៕​

ប្រភព៖ Health.com.kh   កែសម្រួលដោយ ៖ វិចិត្រ