៣ ចំណុច​លោក មាស ចាន់ណា យក សុវណ្ណរិទ្ធី មកប្រើវិញ

  • 2020-07-09 03:36:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៣៥​ឆ្នាំជាវ័យមួយអាចនឹង​ចូ​លនិវត្តន៍ប៉ុន្តែ​ ស៊ុន សុវណ្ណរិទ្ធី​ ​នៅ​តែ​អាច​លេង​បាល់បានយ៉ាង​ល្អ ក្នុង​តំណែង​​ជាខ្សែការពារឱ្យ​ក្លឹបណាហ្គាវើលដ៍។ តើកត្តាអ្វីខ្លះទើបធ្វើឱ្យលោកគ្រូបង្គោល មាស ចាន់ណា យក​គេ​ពីបឹងកេតមក​ប្រើវិញ?

ស៊ុន សុវណ្ណរិទ្ធី កំពុងហ្វឹកហាត់ (រូបភាពណាហ្គាវើលដ៍)
លោក មាស ចាន់ណា កំពុងបង្ហាត់កូនក្រុម (រូបភាពណាហ្គាវើលដ៍)

លោក មាស ចាន់ណា លើកឡើង​ថា ៖«ចំណុច​ទី​១ដោយសារ​ខ្ញុំ​ខ្វះតំបន់ការពារកណ្ដាល ទី២គាត់ជាកីឡាករចាស់ទុំ គាត់មានបទពិសោធន៍ ហើយគាត់អាចចាប់បានអ្វីដែលខ្ញុំរៀបចំ ហើយទី៣នោះគឺគាត់មានគុណភាពក្នុងការការពារ ទាំងលេងតំបន់កណ្ដាលនិងតំបន់ខាង»។

ជុំវិញបញ្ហាកម្លាំងវិញ គ្រូបង្វឹកកម្រិត A License ថាមិនមានអ្វីជា​បញ្ហា​ទេ ប៉ុន្តែសុវណ្ណរិទ្ធីហាក់យឺតបន្តិច ចំណែកបទពិសោធន៍ និងការលេង​ គឺ​គេ​យល់​ជាង​មុនច្រើន។ លោកបន្ថែមទៀតថា វត្តមានរបស់ស៊ុន សុវណ្ណរិទ្ធីមួយរយៈចុងក្រោយនេះ គឺ​ជួយ​ក្រុម​បាន​​ច្រើន។

លោក មាស ចាន់ណា បញ្ជាក់ថា ៖«ដូច​ខ្ញុំ​បាន​និយាយ​អ៊ីចឹង ខ្ញុំ​ខ្វះ​ទី​តាំង​មួយ​ហ្នឹង អ៊ីចឹង​គឺត្រូវ​ដាក់​គាត់​លេង ពេល​ដាក់​គាត់​លេង​ គាត់​ជួយ​បាន​ច្រើន​ នៅ​ទីតាំង​ដែល​ខ្ញុំ​ត្រូវ​ការ»។

គួរ​បញ្ជាក់​​ថាខ្សែការពារ ស៊ុន សុវណ្ណរិទ្ធី នៅ​ឆ្នាំ​២០០៨ ដល់ ២០១០ លេង​ឱ្យណាហ្គាខប ឆ្នាំ២០១០ ដល់ ២០១១ លេងឱ្យភ្នំពេញក្រោន ឆ្នាំ២០១២ ដល់ ២០១៦ លេងឱ្យណាហ្គាវើលដ៍ ឆ្នាំ២០១៧ ដល់ ២០១៩ លេងឱ្យ​បឹងកេត និង​ឆ្នាំ​២០២០ ទៅ​លេង​ឱ្យ​ក្លឹប​ណាហ្គាវើលដ៍​វិញ៕

អត្ថបទ៖ អ៊ុំ សុភក្តិ