មកស្គាល់តារាម៉ូដែល ដែលជាអ្នកគាំទ្រស្មោះស្ម័គ្រសមាជិកទាំង៤របស់ BLACKPINK
- 2020-07-10 02:37:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់តារាម៉ូដែល ដែលជាអ្នកគាំទ្រស្មោះស្ម័គ្រសមាជិកទាំង៤របស់ BLACKPINK
ចន្លោះមិនឃើញ
BLACKPINK មានអ្នកគាំទ្រដល់ទៅរាប់លាននាក់ជុំវិញពិភពលោក និងកាន់តែមានចំនួនច្រើនឡើងៗមិនលេងសើចឡើយ។ ក្នុងនោះគេដឹងទៀតថា ក្រៅពីសាមញ្ញជន ក៏មានតារាល្បីៗបង្ហាញខ្លួនដោយឯកឯងៗថាពួកគេក៏ជា BLINK (អ្នកគាំទ្រ BLACKPINK) ដែរ។
តួយ៉ាងដូច Rudy Bundini ដែលគេស្គាល់ថាជាតារាម៉ូដែល និងជាតារាសម្ដែង ក៏ដូចជាជាអតីតអ្នកប្រដាល់ទម្ងន់ធ្ងន់ម្នាក់ដែរនោះ ក៏តែងបង្ហាញមុខជានិច្ច ខមមិនពីក្រោមរូបថតរបស់ សមាជិកទាំង ៤របស់ BLACKPINK ក៏ដូចជាចូលមើល Live ផងដែរ។
បច្ចុប្បន្នអ្នកតាមដានគណនីរបស់លោកមានដល់ទៅ១,៩លាននាក់ហើយ ដូចនេះបើនិយាយពីប្រជាប្រិយភាពរបស់ Rudy ក៏មិនធម្មតាដែរ។ លោកបានចូលប្រឡូកក្នុងវិស័យម៉ូដែលនេះយូរឆ្នាំហើយដែរ និងធ្លាប់ថតម៉ូដឲ្យ Brand ល្បីៗដូចជា Armani និង Versace ជាដើម ប៉ុន្តែលោកទទួលតែការងារថតម៉ូដប៉ុណ្ណោះ មិនដើរបង្ហាញក្នុងកម្មវិធីណាឡើយ។
ងាកចូលរឿងគាំទ្រវិញ ប្រសិនអ្នកចូលក្នុង Post ថ្មីៗរបស់ សមាជិក BLACKPINK ទាំង ៤ នោះអ្នកនឹងឃើញ Comment របស់ Rudy នៅលើគេជាក់ជាមិនខាន។ គ្មានអ្នកណាអាចសន្និដ្ឋានបានទេ ថាតើលោកជា Stan របស់សាមជិករូបណា ដោយសារលោកតែងលើកសរសើរពួកគេទាំង ៤ដូចៗគ្នា៕