Arteta៖ Mourinho នៅ​តែជា​អ្នក​ចាត់​ការ​លំដាប់​ថ្នាក់​ ពិភពលោក​អញ្ចឹង​

  • 2020-07-10 11:45:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ Mikel Arteta គ្រូ​បង្គោល​ក្លឹប​ Arsenal បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ អ្នក​ចាត់​ការ​ក្លឹប​ Tottenham Hotspur លោក​ Jose Mourinho នៅ​តែ​អ្នក​ចាត់ការ​លំដាប់​ថ្នាក់​ពិភពលោក​អញ្ចឹង​។

លោក​ Arteta៖" ពិត​ណាស់​គេ​នៅ​តែ​ជា​អ្នក​ចាត់​ការ​លំដាប់​ថ្នាក់​ពិភព​លោក​អញ្ចឹង​។ ធម្មតា​ពួក​គេ​ មាន​ឡើង​ មាន​ចុះ​ប៉ុន្តែ​ជា​លទ្ធផល​ ដូច​ដែល​អ្នក​ឃើញ​ហើយ​ តើ​គេ​បាន​ធ្វើ​អ្វី​ខ្លះ​ចំពោះ​ក្លឹប​មួយ​ហ្នឹង​។"

គ្រូ​បង្គោល​រូប​នេះ​បន្ត​ថា​៖" គេ​ចំណាយ​កម្លាំង​យ៉ាង​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​ក្លឹប​នេះ​កាន់​តែ​ប្រសើរ​។ គេ​តែង​តែ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា​ គេ​អាច​ឈ្នះ​រាល់​ការ​ប្រកួត​បាន​។ ធម្មតា​ស្ថានភាព​ក្នុង​ពេល​ប្រកួត​ក្រោយ​ៗ​នេះ​ វា​មាន​ភាព​ពិបាក​នឹង​សន្និដ្ឋាន​ច្រើន​ តែ​ខ្ញុំ​ជឿជាក់​ថា​ គេ​អាច​ធ្វើ​បាន​។"

លើស​ពី​នេះ​ លោក​ Arteta បាន​បន្ថែម​ថា​ លោក​ Mourinho តែង​តែ​ស្វែង​រក​ផ្លូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្លឹប​លោក​ដើរ​មុខ​ តែ​អ្វី​ក៏​ដោយ​​ទាមទារ​ពេល​វេលា​ ដើម្បី​ទទួល​បាន​ភាព​ជោគ​ជ័យ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី