ចេញហើយ! Ford Bronco ឆ្នាំ២០២១ ជើងខ្លាំងខាង Off-road

  • 2020-07-14 04:16:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុតរថយន្ត Ford Bronco ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ ដោយមានតួខ្លួនរហូតដល់ទៅ ៣ ប្រភេទ គឺ Bronco 2-door, Bronco 4-door និង Bronco Sport។

Ford អះអាងថា Bronco ត្រូវបានឌីហ្សាញសម្រាប់ "Function” មិនមែន "Fashion” ឡើយ ហើយវាជារថយន្តពូកែខាង Off-road បំផុតមួយរបស់ក្រុមហ៊ុននេះ ដោយមានកម្ពស់ឈរផុតពីដីរហូតដល់ទៅ ២៩៤មីល្លីម៉ែត្រ និង អាចលុយទឹកកម្ពស់ ៨៥១មីល្លីម៉ែត្រទៀតផង។

រថយន្ត Ford Bronco ថ្មី ផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនចំណុះ ២,៣លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង កម្លាំង ២៧០សេះ និង ចំណុះ ២,៧លីត្រ EcoBoost V6 កម្លាំង ៣១០សេះ ហើយប្រើប៉ុងពីរ។

អ្វីដែលរឹតតែពិសេសគឺ Bronco ប្រភេទ 2-door និង 4-door សុទ្ធតែអាចដោះទ្វារ និងដំបូលចេញបាន ដើម្បីផ្តល់បទពិសោធន៍បើកបរកាន់តែអស្ចារ្យ។

ដើម្បីអាចគាំទ្រនឹងការដោះទ្វារ និងដំបូលចេញបាន Ford Bronco ក៏បានបំពាក់កាប៊ីនដែលធន់នឹងទឹក (Waterproof) ទៀតផង។ ក្នុងនោះវាមានបំពាក់អេក្រង់កម្សាន្ត SYNC4 ទំហំដល់ ១២អ៊ីញអាច Touchscreen បាន ព្រមទាំងប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ ដែលកាន់តែងាយស្រួលសម្រាប់ការបើកបរ Off-road។

រថយន្ត Ford Bronco នឹងមានបំពាក់មុខងារ Terrain Management System ដោយក្នុងនោះអនុញ្ញាតឲ្យអ្នកបើកបរអាចជ្រើសរើស មុខងារបើកបរដូចជា Normal, Eco, Sport, Slippery, Sand, Baja, Mud/Ruts និង RockCrawl ផងដែរ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី