មិត្តនារីមានស្មាធំក្រាស់មកសាកលំហាត់ប្រាណ ៣ នេះដើម្បីទទួលបានស្មាស្តើងតូចស្រស់ស្អាត

  • 2020-07-21 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកអាចនឹងបង្កើនទំនុកចិត្តនិងមានភាពទាក់ទាញ ប្រសិនបើអ្នកមានរាងកាយដែលអ្នកពេញចិត្ត។ ចំពោះ​មិត្ត​នា​រី​មួ​យចំនួនតែងប៉ងចង់​បានរូបរាងដែលខ្លួនពេញចិត្តដូចជា មានរាងកាយស្រឡូន និងរាង goal ជា​ដើម។ ហេ​តុ​ដូចនេះ ថ្ងៃនេះប្រសិនបើមិត្តនារីណាមានស្មាក្រាស់ធំមិនស្រស់ស្អាតអាចសាក​ជាមួយនឹង​លំហាត់​ប្រា​ណ​ពត់ខ្លួនខ្លីៗនៅខាងក្រោមនេះបាន។ លំហាត់ប្រាណពត់ទំាងនោះរួមមាន៖

រូបតំណាង

មូលហេតុដែលបណ្តាលឲ្យស្មារីកធំក្រាស់អាចមកពីអ្នកមានកាយវិការពុំសូវល្អ

រូបតំណាង

មិត្តនារីខ្លះមានខ្លួនប្រាណតូចនោះទេ តែថែមទំាងមានស្មាធំក្រាស់ទៀតផង។ ការ​ប្រមូល​ផ្តុំជាតិ​ខ្លាញ់​គឺ​ប​ណ្តាល​ឲ្យរាងកាយធាត់ គមខ្នង ការដើរនិងការអង្គុយមានលក្ខណៈត្រឹមត្រូវ។ បន្ថែម​ពីនេះ អ្នក​ចូលចិត្ត​លេង​ទូរ​សព្ទ​ដោយឱនចុចរយៈពេលយូរៗក៏​អាចបណ្តាលឲ្យស្មារីក​ធំនិងឈឺសាច់​ដុំក​ផងដែរ។ ដើម្បីសម្រួលដល់បញ្ហានេះ អ្នកគប្បីយកចិត្តទុកដាក់រាល់សកម្មភាពទំាងឡាយណាដោយរក្សាខ្នងឲ្យត្រង់ លើកក្បាលឡើង និងតម្រង់ទូ្រងរបស់អ្នកមិនថាអ្នកឈឺឬក៏អង្គុយនោះទេ ចូរអ្នកចៀសវាងពត់ចុះក្រោម និងធ្វើឲ្យខ្នងកោង។

១. សំពះទៅក្រោយខ្នង

ដំបូងអ្នកត្រូវបត់កែងដៃអ្នកយឺតៗទៅក្រោយ ហើយចាប់ផ្តើមប៉ះម្រាមដៃចូលគ្នា ខ្នងរបស់អ្នកត្រូវយឺតចុះក្រោម ហើយ​ក​របស់​អ្នកត្រូវយឺតឡើងលើ។ បន្ទាប់មកទៀត ស្មារបស់អ្នកត្រូវយឺតចុះក្រោមបន្តិច រួច​សំពះ​បាត​ដៃ​ចូល​គ្នា សំពះបែបនោះរយៈពេល ៣០ វិនាទី រួចហើយដាក់ដៃចុះក្រោមហើយបន្ត​ធ្វើឲ្យបានពីរដង។

រូបតំណាង

២. ធ្វើដៃជារង្វង់ទៅក្រោយ

ចំពោះក្បាច់នេះវិញ អ្នកត្រូវដាក់ដៃលើស្មាស្រាលៗ ប្រើកម្លំាងស្មារបស់អ្នកដើម្បីគូរជារង្វង់។ បន្ទាប់​មក​ទៀត បង្វិលវាពីឆ្វេងទៅស្តំា ហើយប្រចាសវិញ។ អ្នកត្រូវធ្វើឲ្យបាន ៣០ វិនាទីម្ខាងៗ។

រូបតំណាង

៣. បើកស្មា

ដំបូងអ្នកត្រូវដាក់ជើងទំាងពីររបស់អ្នកគួរតែឃ្លាតស្មើនឹងស្មាហើយស្មាវិញគួរតែស្របទៅនឹងជញ្ជំាង។ ចំ​ណែក​ឯដៃត្រូវតែងត្រង់ជាងខ្នងដោយទៅទ្រនឹងជញ្ជាំង។ បន្ទាប់មកទៀត អ្នកត្រូវសង្កត់ខ្នងរបស់​អ្នកចុះ​ហើយ​លើក​ត្រគាក​ស្រាលៗ។ បន្ទាប់ពីធ្វើបែបនេះហើយ អ្នកនឹងមាន​អារម្មណ៍​ឈឺព្រោះ​ស្មានិង​ដៃត្រូវ​បាន​ទាញ​ចេញ​។ ការធ្វើបែបនេះពិត​ជាមាន​អារម្មណ៍​ស្រួល​ខ្លួន​មែន​ទែន៕

រូបតំណាង

រូបភាព៖ Little Red Book, Pinterest

ចុចអានបន្ត៖

មានអាការៈឈឺចុកចាប់ពេលមករដូវម្តងៗ ចង់សម្រួលការឈឺចាប់មិត្តនារីគប្បីសាក ៦ វិធីសាមញ្ញនេះ

ប្រភព៖ tagsis   ប្រែសម្រួល៖ សុវណ្ណ ស្រីពីន