Apple ចាប់ផ្ដើមដំឡើង iPhone 11 ក្រៅប្រទេសចិនហើយ
- 2020-07-27 03:15:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ចាប់ផ្ដើមដំឡើង iPhone 11 ក្រៅប្រទេសចិនហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Foxconn បានចាប់ផ្ដើមការដំឡើង iPhone 11 នៅរោងចក្ររបស់ខ្លួន ក្នុងទីក្រុង Chennai ប្រទេសឥណ្ឌា ដែលដំណឹងនេះមានការបញ្ជាក់ពីសារព័ត៌មានក្នុងស្រុកមួយចំនួន។
ក្រៅពីដំឡើងសម្រាប់លក់នៅប្រទេសឥណ្ឌា Apple ក៏មានគម្រោងបង្កើនចំនួនផលិតជាដំណាក់កាល និងប្រហែលជាពិចារណាលើការនាំចេញ iPhone 11 ដែលផលិតនៅប្រទេសឥណ្ឌា ដើម្បីកាត់បន្ថយការពឹងផ្អែកលើរោងចក្រនៅប្រទេសចិនផងដែរ។
គួរដឹងថាការផលិត iPhone 11 នៅប្រទេសឥណ្ឌានេះ អាចឲ្យ Apple សង្សំសំចៃបាន ២២% លើពន្ធនាំចូល iPhone 11 ពីប្រទេសចិន ហើយប្រហែលជាអាចទម្លាក់តម្លៃ iPhone 11 នៅប្រទេសឥណ្ឌាទៀតផង។
ការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌា Economic Times នាពេលកន្លងមកបាននិយាយថា Apple អាចនឹងគ្រោងផលិតស្មាតហ្វូនក្នុងទំហំទឹកប្រាក់ ៤០ពាន់លានដុល្លារ នៅប្រទេសឥណ្ឌា តាមរយៈដៃគូផលិត Wistron និង Foxconn។ Foxconn ក៏មានគម្រោងបណ្ដាក់ទុន ១ពាន់លានដុល្លារនៅប្រទេសឥណ្ឌា ដើម្បីពង្រីករោងចក្រដំឡើង iPhone នៅប្រទេសឥណ្ឌាផងដែរ៕