ហុក សុចិត្រា ពន្យល់​​​ចំណុច​លេចធ្លោ​របស់​ត្បូង​ឃ្មុំ​មុន​ប៉ះ​គ្នា​នៅ Hun Sen Cup

  • 2020-08-04 08:31:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​វិសាខា​ នឹង​ត្រូវ​ប៉ះ​ក្រុម​បាល់ទាត់​ខេត្ត​ត្បូង​ឃ្មុំ ក្នុង​ព្រឹត្តិការណ៍​ Hun Sen Cup ថ្នាក់​ជាតិ​នា​ថ្ងៃ​ទី​១៣ ​ខែ​សីហា ឆ្នាំ​២០២០ នៅ​ទឹក​ដី​ត្បូង​ឃ្មុំ​។​ មុន​ប៉ះ​គ្នា​នេះ​លោក ហុក សុចិត្រា អ្នក​ចាត់ការ​​ក្រុម​វិសាខា​មើល​ឃើញ​ពី​ភាព​លេចធ្លោ​របស់​ដៃ​គូ​មួយ​នេះ​មួយ​ចំនួន។

លោក ហុក សុចិត្រា

អតីត​អ្នក​ចាត់​ការ​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ Futsal ខាង​លើ​​មើល​ឃើញ​ចំណុច​ខ្លាំង​របស់​​ត្បូង​ឃ្មុំ​ត្រង់​ ​មាន​របៀប​លេង​​ជា​ក្រុម មាន​ការ​តាំង​ចិត្ត​លេង ហើយ​អ្វី​ដែល​ពិសេស​គឺ​ពួក​គេ​មាន​កម្លាំង​​ខ្លាំង​​ក្នុង​ការ​ប្រកួត​​។ យ៉ាងណាមិញ​ក្រុម​របស់​លោក​មិន​អាច​មើល​ស្រាល​ដៃ​គូ​​នេះ​បាន​ទេ បើ​ទោះ​ពួក​គេ​មិន​មែន​ជា​កីឡាករ​អាជីព​ ដែល​លេង​នៅ​លីគ​​កំពូល​ដូច​វិសាខា​ក៏​ដោយ។

​​​លោក​បន្ថែម​ថា ​បើ​សិន​ក្រុម​​វិសាខា​អាច​រក​គ្រាប់​បាល់​បាន នឹង​ស្វែង​រក​ទៅ​តាម​លទ្ធភាព ពី​ព្រោះ​លោក​គិត​ថា បាល់ទាត់​មិន​​អាច​មាន​ការ​បន្ធូរបន្ថយ​ឡើយ។ ក្រុម​វិសាខា នឹង​ប្រុងប្រយ័ត្ន​​ក្នុង​​ការ​ត្រៀម​ខ្លួន​លេង​ទល់​ត្បូង​ឃ្មុំ​ ដោយ​លោក​គិត​ថា ក្រុម​ដែល​ឡើង​មក​ដល់​វគ្គ​នេះ​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង​។

​សូម​បញ្ជាក់​ថា វិសាខា ជា​ក្រុម​លេង​នៅ​លីគ​កំពូល​កម្ពុជា​ ដែល​សម្បូរ​​ទៅ​ដោយ​កីឡាករ​កម្ពុជា​ល្អៗ​។ ចំណែក​ត្បូងឃ្មុំ​បាន​លេង​​ពាន​ Hun Sen Cup ថ្នាក់​​ជាតិ ដោយ​សារ​ទទួល​បាន​លេខ ២ ក្នុង​ការ​ប្រកួត​ថ្នាក់​ខេត្ត​ ក្រោយ​​ចាញ់​ក្រុម​ខេត្ត​ព្រៃវែង​ ១-០ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​