Smalling ត្រលប់​មក​អង់គ្លេស​វិញ ក្រោយ​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ Roma

  • 2020-08-04 12:20:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ការពារ​អង់គ្លេស​កីឡាករ Chris Smalling បាន​ត្រលប់​មក​កាន់​ក្លឹប Manchester United វិញ​ហើយ បន្ទាប់​ពី​រួម​រស់​ជាមួយ​ក្លឹប Roma ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​បាន​មួយ​ឆ្នាំ។

កីឡាករ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​នៅ Roma បាន ៣៧ប្រកួត ហើយ​រក​បាន ៣គ្រាប់ ព្រម​ទាំង​ជួយ​ក្លឹប​ឲ្យ​ជាប់​ក្នុង​ចំណាត់ថ្នាក់​លេខ ៥ ដែល​ទទួល​បាន​កៅអី​ទៅ​លេង​នៅ​ក្របខ័ណ្ឌ UEFA Europa League។

ទន្ទឹម​នឹង​នេះ​ Smalling តែង​តែ​ទទួល​បាន​ការ​សរសើរ​ពី​សំណាក់​គ្រប់​មជ្ឈដ្ឋាន​បាល់ទាត់​អ៊ីតាលី។ គ្រូ​បង្គោល​ក្លឹប Roma ក៏​បាន​ទម្លាយ​ថា ខាង​ក្លឹប​ពេញ​ចិត្ត​នឹង​ទិញ​ដាច់​កីឡាករ​រូប​នេះ​ពី​ក្លឹប Manchester United។

មុន​នឹង​ចាកចេញ​កីឡាករ​រូប​នេះ​ក៏​ Tweet ថា ខ្លួន​មាន​ការ​សោកស្ដាយ​ ដែល​មិន​បាន​ជួយ Romaទៅ​លេង​ប៉ះ​នឹង Sevilla ក្នុង​ព្រឹត្តិការណ៍ UEFA Europa League ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៦ សីហា​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី