Casillas បាន​ប្រកាស​ខ្លួន​ចូល​និវត្តន៍​ជា​អ្នក​ចាំ​ទី​

  • 2020-08-04 12:23:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាំ​ទី​ក្លឹប​ Real Madrid កីឡាករ​ Iker Casillas បាន​ប្រកាស​ខ្លួន​ចូល​និវត្តន៍​ពី​កីឡាករ​បាល់ទាត់​នៅ​វ័យ​ ៣៩​ឆ្នាំ​ក្នុង​ថ្ងៃ​នេះ​។

Cascillas សម្រេច​ចិត្ត​បែប​នេះ​ បន្ទាប់​ពី​កីឡាករ​រូប​នេះ​មាន​ជំងឺ​គាំង​បេះ​ដូង​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០១៩​កន្លង​ទៅ​ ដែល​មិន​អាច​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​បាន​ ចាប់​ពី​ពេល​នោះ​មក​។

យ៉ាង​ណា​មិញ​ អ្នក​ចាំ​ទី​រូប​នេះ​ក៏​បាន​ប្រកាស​ខ្លួន​ធ្វើ​ជា​ទី​ប្រឹក្សា​របស់​ លោក​ Florentino Perez ប្រធាន​ក្លឹប​ Real Madrid កាល​ពី​ខែ​មុន​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Casilla បាន​​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​ចាំ​ទី​តាំង​ពី​ឆ្នាំ​ ១៩៩៩​រហូត​មក​ដល់​ឆ្នាំ​ ២០២០​នេះ​ ដោយ​បាន​ចូល​រួម​លេង​ជា​ក្លឹប​ Real Madrid និង​ក្លឹប​ Porto៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី