កាសែតរដ្ឋចិនថាការចង់បានរបស់ ដូណាល់ ត្រាំ ដូចប្លន់ដោយបើកចំហ

  • 2020-08-05 03:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និពន្ធ​នាយក​នៃ​កាសែត​រដ្ឋ​ចិន​ China Daily បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​នឹង​មិន​ទទួល​យក​ការ​លួច​​យក​ពី​ TikTok នោះ​ទេ ហើយ​ចិន​មាន​វិធី​ជា​ច្រើន​ក្នុង​ការ​វាយ​បក​ ប្រសិន​បើ​រដ្ឋាភិបាល​អាមេរិក​ព្យាយាម​បង្ខំ​ឲ្យ​មាន​ការ​លក់​ប្រតិបត្តិការ TikTok នៅ​អាមេរិក។

ចុចអាន ៖ បើលក់មិនចេញទេ កម្មវិធី TikTok នឹងត្រូវបិទនៅអាមេរិកនៅថ្ងៃទី១៥ កញ្ញា

ការ​លើក​ឡើង​បែប​នេះ​គឺ​បន្ទាប់​ពី​មាន​ដំណឹង​ថា Microsoft ចង់​ទិញ​យក​ប្រតិបត្តិការ​ TikTok ក្នុង​ទីផ្សារ​មួយ​ចំនួន​រួម​ទាំង​សហរដ្ឋអាមេរិក ក្រោយ​ពី​​លោក ដូណាល់ ត្រាំ បាន​គំរាម​ថា​នឹង​បិទ​កម្មវិធី TikTok មិន​ឲ្យ​ប្រើ​នៅ​អាមេរិក។ លោក ត្រាំ បាន​និយាយ​ថា​នឹង​អនុញ្ញាត TikTok ​ឲ្យ​​​​លក់​ប្រតិបត្តិការ​​របស់​ខ្លួន​ដល់​ក្រុមហ៊ុន​អាមេរិក ប៉ុន្តែ​ទឹក​ប្រាក់​មួយ​ចំណែក​ធំ​ដែល​បាន​ពី​ការ​លក់​នឹង​ត្រូវ​បង់​ឲ្យ​រតនាគារ​អាមេរិក។

លោក Hu Xijin ជា​និពន្ធ​នាយក​ប្រចាំ​កាសែត​រដ្ឋ​ចិន​មួយ​ទៀត​ឈ្មោះ The Global Times បាន​ហៅ​ការ​ទាមទារ​​របស់​រដ្ឋាភិបាល​អាមេរិក​ថា ជា​ការ​ប្លន់​​ដោយ​បើក​ចំហ និង​បាន​បង្ហោះ​សារ​លើ Twitter ​ដែល​និយាយ​ថា លោក​ត្រាំ បាន​ប្រែ​ក្លាយ​​សហរដ្ឋអាមេរិក​ពី​ប្រទេស​អស្ចារ្យ​មួយ ទៅ​ជា​ប្រទេស​​ទុច្ចរិត​មួយ។

គួរ​ដឹង​ថា​សេតវិមាន​មិន​ទាន់​មាន​ការ​បក​ស្រាយ​នៅ​ឡើយ​ទេ​ថា​ហេតុអ្វី​បាន​ជា​រតនាគារ​​គួរ​ទទួល​បាន​ចំណែក​​​ពី​ការ​ជួញ​ដូរ​រវាង TikTok និង Microsoft នោះ។ Charlotte Jee មក​ពី​វិបសាយ MIT Technology Review បាន​និយាយ​ថា "ខ្ញុំ​មិន​ចង់​និយាយ​ទេ ប៉ុន្តែ​វា​ដូច​ជា​ទង្វើ​របស់​ជន​អន្ធពាល​យ៉ាង​អ៊ីចឹង៕"​​​​​

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង