Super Star ល្បីៗកម្ពុជា៤នេះធ្លាក់ទម្រង់លេង និងប្រជាប្រិយភាព ?
- 2020-08-06 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Super Star ល្បីៗកម្ពុជា៤នេះធ្លាក់ទម្រង់លេង និងប្រជាប្រិយភាព ?
ចន្លោះមិនឃើញ
គិតត្រឹមពេលនេះលីគកំពូលកម្ពុជាបានបញ្ចប់សប្ដាហ៍ទី១០ហើយ ដោយក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងស្ថិតនៅលើគេក្នុងតារាងមាន២៥ ពិន្ទុ ស្របពេលក្រុមបាល់ទាត់យុវជនបាទីស្ថិតនៅបាតតារាង ដោយមាន២ ពិន្ទុ។
យ៉ាងណាគ្រប់ក្រុមទាំង១២ក្នុងលីគកំពូលកម្ពុជានៅតែបន្តប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមការប្រកួតបន្ទាប់ៗ របស់ពួកគេ។ បើនិយាយពីកីឡាករតែងមានឡើងកូដ និងធ្លាក់ចុះទម្រង់លេងពីមួយឆ្នាំទៅមួយឆ្នាំ យ៉ាងណាមិញថ្ងៃនេះ Sabay សូមលើកយកកីឡាករ៤រូបខាងក្រោមពិតជាធ្លាក់ចុះទម្រង់លេង និងប្រជាប្រិយភាពមែនឬ ?
១- ចាន់ វឌ្ឍនាកា ៖ ប្រិយមិត្តប្រហែលជាមិនទាន់ភ្លេចទេ នូវការបញ្ចប់ទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធដើមកំណើតមកពីខេត្តកំពតរូបនេះកាលរដូវកាលមុនៗ។ យ៉ាងណារូបគេក៏អាចចាត់ទុកថា ហាក់ធ្លាក់ចុះប្រជាប្រិយភាព និងទម្រង់លេងមួយកម្រិតរយៈចុងក្រោយនេះ ថែមទាំងមិនបានជាប់ជម្រើសជាតិទៀតផង។
២-ច្រឹង ពលរដ្ឋ ៖ ខ្សែបម្រើរូបនេះបានហក់ឡើងកូដយ៉ាងខ្លាំងអំឡុងក្រោមការដឹកនាំរបស់លោក Leonardo Vitorino ទាំងទម្រង់លេង និងប្រជាប្រិយភាព។ ប៉ុន្តែក្រោយបែកធ្លាយរឿងអាស្រូវ មិនគោរពវិន័យក៏ធ្លាក់ប្រជាប្រិយភាពមួយកម្រិត។ ចំណែកទម្រង់លេងហាក់ធ្លាក់ចុះដូចគ្នាក្រោយមានបញ្ហារបួសជង្គង់ និងមិនបានជាប់ជម្រើសជាតិផងដែរ។
៣-ឈិន ឈឿន ៖ ឈិន ឈឿន មួយរយៈចុងក្រោយនេះត្រូវបានគេមើលឃើញថា ហាក់មិនសូវបង្ហាញទម្រង់លេងបានល្អ បើធៀបកាលរូបគេនៅលេងឲ្យទ័ព។ អ្វីដែលសំខាន់គឺរូបគេមិនបានជាប់ជម្រើសជាតិឡើយមួយរយៈពេលចុងក្រោយនេះ។
៤-លី វ៉ាហេទ ៖ អតីតខ្សែការពារជម្រើសជាតិកម្ពុជារូបនេះបានបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិជាញឹកញាប់កាលពីពេលកន្លងទៅ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ វ៉ាហេទ មិនត្រូវបានគេឃើញថា បង្ហាញខ្លួនក្នុងក្រុមជម្រើសដំបូងរបស់បឹងកេត និងមិនបានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិផងដែរ៕