មក​ដឹង​ពី​ទំហំ​ទឹកប្រាក់​ដែល Man Utd ចំណាយ​លើ Sanchez តាំង​ពី​ឆ្នាំ២០១៨

  • 2020-08-06 11:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​នាំ​ចូល​ខ្សែ​ស្លាប​ឈីលី Alexis Sanchez កាល​ពី​ខែ​មករា ឆ្នាំ២០១៨ ជា​ថ្នូរ​នឹង​ការ​ដោះដូរ​ខ្សែ​បម្រើ​អាមិននៀ Henikh Mkhitaryan ជាមួយ​នឹង​ Arsenal។ កីឡាករ​រូប​នេះ​ត្រូវ​បាន​មតិ​មួយ​ចំនួន​រិះគន់​ថា ទម្រង់​លេង​មិន​សូវ​ល្អ ហើយ​ទទួល​បាន​ប្រាក់​ឈ្នួល​ក្រាស់ក្រែល​ទៀត។

បើ​តាម​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា Sanchez ទទួល​បាន​ជាង ៦៦ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​កាល​ពី​លេង​នៅ​អង់គ្លេស​ផ្ទាល់។ កីឡាករ​រូប​នេះ​លេង​នៅ​បិសាច​ក្រហម​បាន​រយៈពេល ៧៩សប្ដាហ៍ ដែល​សរុប​ទៅ Man Utd ត្រូវ​ចំណាយ​ ៥២លាន​ដុល្លារ​គ្រាន់​តែ​លើ​ប្រាក់​ឈ្នួល។ កំឡុង​ពេល​នោះ​គេ​រក​បាន​តែ ៣គ្រាប់​ប៉ុណ្ណោះ​នៅ Premier League។

លុះ​កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ២០១៩ Sanchez ផ្លាស់​ទៅ​កាន់ Inter Milan ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង។ ទោះ​ជា​ខ្លួន​នៅ​អ៊ីតាលី​មែន តែ​បិសាច​ក្រហម​វេរ​លុយ​ពី​អង់គ្លេស​បើក​ប្រាក់​ខែ​ឲ្យ​ Sanchez ដោយ​មួយ​សប្ដាហ៍​ចំនួន ៥២ម៉ឹន​ដុល្លារ ហើយ​សរុប ៤៩សប្ដាហ៍ Man Utd អស់​ចំនួន​ជាង ២៥លាន​ដុល្លារ។

Sanchez ក្នុង​ថ្ងៃ​នេះ​ដែរ​បាន​ផ្លាស់​ទៅ​លេង​នៅ Inter Milan ជា​អចិន្ត្រៃយ៍​ហើយ ដោយ​ចុះ​កុងត្រា​រយៈពេល ៣ឆ្នាំ៕

ប្រភព៖ The Sun   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី