កម្ពុជាប្រកាសពីការផ្ទុះជំងឺគ្រុនឈីក ដែលមានកើតជាង ២ពាន់នាក់ហើយ
- 2020-08-08 02:14:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាប្រកាសពីការផ្ទុះជំងឺគ្រុនឈីក ដែលមានកើតជាង ២ពាន់នាក់ហើយ
ចន្លោះមិនឃើញ
យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមា្នាក់ជាតិបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ មានការរកឃើញករណីសង្ស័យជំងឺគ្រុនឈីកសរុបំនួន ២០៤៧នាក់ ដែលបានរាយការណ៍តាមរយៈប្រព័ន្ធឃ្លាំមើលជំងឺគ្រុនឈាម ពីមន្ទីរសុខាភិបាលខេត្តចំនួន១៥។ ខេត្តទាំង១៥ នោះរួមមាន ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមាប កំពង់ចាម ត្បូងឃ្មុះ ស្ទឹងត្រែង កំពត ពោធិ៍សាត់ កណ្ដាល កំពង់ធំ តាកែវ បាត់ដំបង និង ខេត្តព្រះសីហនុ។
តួលេខរបស់ក្រសួងបានបញ្ជាក់លម្អិតទៀតថា នៅក្នុងចំនួនសរុបករណីសង្ស័យជំងឺគ្រុនឈីកខាងលើ មាន ៥៨% ស្មើនឹង ១១៨៤នាក់ កើតមានលើមនុស្សពេ្វ័យចំនួន ៣០,៣% ជាកុមារអាយុលើសពីប្រាំឆ្នាំ និងចំនួន១១,៧ ជាកុមារមានអាយុក្រោមប្រាំឆ្នាំ។
សូមអានសេចក្ដីប្រកាសលម្អិតខាងក្រោមនេះ៖