អតីត​មិត្ត​រួម​ក្រុម​គិត​ថា Werner មិនមែន​មក​ Chelsea ភ្លាម​ ខ្លាំង​ភ្លែត​ទេ

  • 2020-08-10 13:27:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ RB Leipzig កីឡាករ​ Yussuf Poulsen បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Chelsea កីឡាករ​ Timo Werner ដែល​ត្រូវ​ជា​អតីត​មិត្ត​រួម​ក្រុម​របស់​គេ​ ត្រូវ​ការ​រយៈ​ពេល​ ២​ឆ្នាំ​ ទៅ​ ៣​ឆ្នាំ​ទៀត​ ទើប​អាច​ក្លាយ​ជា​កំពូល​ខ្សែ​ប្រយុទ្ធ​នៅ​ Premier League បាន​។

Yussuf បាន​និយាយ​ថា​៖" ខ្ញុំ​គិត​ថា​ Werner នឹង​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​អស្ចារ្យ​មួយ​រូប​នៅ​ Premier League ក្នុង​កំឡុង​ពេល​ ២ឆ្នាំ​ ទៅ​ ៣ឆ្នាំ​ទៅ​មុខ​ទៀត​។ "

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​៖" ច្បាស់​ណាស់​ថា​ គេ​ត្រូវ​លេង​ឲ្យ​ស្គាល់​ចិត្ត​របស់​មិត្ត​រួម​ក្រុម​របស់​គេ​ឲ្យ​អស់​សិន​ បើ​មិន​អញ្ចឹង​ទេ​ គេ​មិន​អាច​បញ្ចេញ​សមត្ថភាព​របស់​គេ​បាន​ទេ​ តែ​យ៉ាង​ណា​រឿង​អស់​ហ្នឹង​សុទ្ធ​តែ​ទាម​ទារ​ពេល​វេលា​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Werner ទើប​មក​លេង​ឲ្យ​ក្លឹប​ Chelsea នៅ​ថ្ងៃ​ទី​០១​ ខែ​កក្កដា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី