Atletico ទម្លាយឈ្មោះកីឡាករ ២រូប ដែលឆ្លងកូវីដ-១៩ មុនលេង UCL
- 2020-08-10 14:12:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Atletico ទម្លាយឈ្មោះកីឡាករ ២រូប ដែលឆ្លងកូវីដ-១៩ មុនលេង UCL
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Angel Correa និងខ្សែការពារ Sime Vrsalijko ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នេះបើយោងតាមការប្រកាសរបស់ក្លឹប Atletico Madrid ផ្ទាល់នៅក្នុងថ្ងៃនេះ។
កីឡាករទាំងពីរខាងលើត្រូវបានគេដាក់បម្រាមឲ្យ នៅធ្វើចត្តាឡីស័កនៅក្នុងផ្ទះរបស់ខ្លួន និងធ្វើការអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅតាមគោលការណ៍សុខាភិបាលរបស់ប្រទេសអេស្ប៉ាញ ដែលបានកំណត់ ជៀសវាងរីករាលដាលដល់អ្នកដទៃ។
យ៉ាងណាមិញ ចំពោះកីឡាករ និងបុគ្គលិកក្នុងក្រុមឈុតធំរបស់ក្លឹបនេះ ក៏ត្រូវបានគេធ្វើតេស្តផងដែរ តែសុទ្ធតែចេញលទ្ធផលអវិជ្ជមានទាំងអស់។
គួរបញ្ជាក់ផងដែរថា បន្ទាប់រឿងហេតុខាងលើកើតឡើងបែបនេះ ការប្រកួតរវាង Atletico តទល់នឹង Leipzig ក្នុងក្របខ័ណ្ឌ UEFA Champions League វគ្គ ៨ក្រុមចុងក្រោយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ខាងមុខ មិនទាន់ដឹងថាអាចដំណើរការបាន ឬក៏យ៉ាងណានៅឡើយទេ៕