រដ្ឋមន្រ្តីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការ ទ្វេភាគី និងពហុភាគីមួយចំនួន នៅកម្ពុជា នាពេលខាងមុខ

  • 2020-08-12 06:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃនេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ​ បានចេញសេចក្តីប្រកាសព័ត៏មានណ អំពី ឯកឧត្តម ម៉ូតេហ្គី តូស៊ិមីសឺ រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ខាងមុខ។

ក្នុងនោះដែរ ឯកឧត្តម ម៉ូតេហ្គី តូស៊ិមីសឺ នឹងអញ្ជើញជួបសម្តែងការគួរសម ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលក្នុងនោះ បញ្ហាទ្វេភាគីនិងពហុភាគីមួយចំនួន ដែលជាចំណាប់អារម្មណ៏រួម នឹងត្រូវបានលើកឡើងយកមកពិភាក្សា។

សូមមើលសេចក្តីប្រកាសដូចខាងក្រោម៖

ប្រភព៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

អត្ថបទថ្មី