ឱកាសល្អមកដល់ទៀតហើយ! គម្រោងខុនដូ BK Residence ទិញហើយរំពឹងចំណេញលើគោក

  • 2020-08-12 08:57:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងខុនដូ BK Residence របស់ក្រុមហ៊ុនក្រុមហ៊ុន SATAO DEVELOPMENT Co Ltd. ជាលំនៅដ្ឋានដ៏ប្រណីត សម្រាប់ការរស់នៅទាន់សម័យ ដោយមានបំពាក់បច្ចេកវិទ្យាទំនើបៗ ប្រកបដោយគុណភាព ហើយជាឱកាសល្អសម្រាប់អ្នកចង់វិនិយោគផងដែរ។

ចំពោះទីតាំងវិញ គឺស្ថិតនៅតំបន់កំពុងត្រូវប៉ាន់ ចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញតែម្ដង គឺនៅផ្លូវ ១៤៦ សង្កាត់វាលវង់ ខណ្ឌ ៧មករា ដែលជាតំបន់ពាណិជ្ជកម្ម ស្ថិតក្បែរពហុកីឡដ្ឋានជាតិអូឡាំពិក ផ្សារទំនើប សាលារៀន និងមន្ទីរពេទ្យ។ ចំណុចពិសេសគួរ​ឲ្យចាប់អារម្មណ៍មួយទៀត គឺ BK Residence ជាខុនដូបែប Boutique ដែលមិនសូវមានឡើយ​នៅរាជធានីភ្នំពេញ ពោលគឺប្លែកជាងគេ បើធៀបខុនដូផ្សេងៗទៀត។ សម្រាប់ខុនដូបែប Boutique Residence បែបនេះ គឺការដាក់ជួល (Rental Return) អាច​បាន​តម្លៃ​ខ្ពស់ជាងគម្រោងខុនដូធំៗផ្សេងទៀត។

គម្រោងខុនដូ BK Residence មានផ្ដល់សេវាគ្រប់គ្រាន់នៅផ្នែកខាងក្នុង ហើយមានកន្លែងអាំងសាច់ ជាលក្ខណៈរស់នៅបែបឯកជន ប្រៀបបាននឹងសណ្ឋាគារទំនើប ល្អប្លែកពីខុនដូដទៃទៀត ព្រមទាំងមានកន្លែងចតយានយន្តយ៉ាងងាយស្រួលផងដែរ។

គួរបញ្ជាក់ថា អគារខុនដូ BK Residence មានកម្ពស់ ១១ជាន់ សាងសង់លើផ្ទៃដី ៦៤១ម៉ែត្រការ៉េ។ ខុនដូនេះ មាន ៦៣ យូនីត ហើយក្នុង ១ យូនីត មានទំហំចាប់ពី ៣៦ម៉ែត្រការ៉េ ទៅ ១០៦ម៉ែត្រការ៉េ ដោយមានតម្លៃចាប់ពី ១ ៨០០ ដុល្លារ​ឡើងទៅ ក្នុង១ម៉ែត្រការ៉េ។ ការសាងសង់រំពឹងថានឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ ប្រសិនបើកក់ឥលូវនេះ លោកអ្នក​នឹងទទួលបានការបញ្ចុះតម្លៃ និងប្រូម៉ូសិនពិសេសជាច្រើនទៀត ដែល​ជាការ​វិនិយោគដ៏ឆ្លាតវៃបំផុត។

ចំណែក​ឯ​ការបង់ប្រាក់ ក៏មានភាពងាយស្រួល និងអំណោយផល​ផងដែរ គឺមានការបង់ជាដំណាក់កាល ដោយមិនមានការប្រាក់ រហូតដល់ ២ឆ្នាំ និងការបង់រំលោះ រយៈពេលដល់ ១០ឆ្នាំ ដែលត្រូវបង់ត្រឹម ៦៤៨ដុល្លារ​ក្នុង​១ខែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទៅកាន់ទីតាំង Showroom ដែលមានអាស័យដ្ឋាននៅផ្ទះលេខ ១៨ ផ្លូវ ១១៨ សង្កាត់មិត្តភាព ខណ្ឌ ៧មករា (ជិតក្ដាន់ពីរ) ឬ​ទំនាក់ទំនងតាម​ លេខទូរសព្ទ ០១៦ ៥៥៦ ៥៥៥ , ០៦៩ ៨១១ ២៩៦។