Pirlo មក​មិន​ទាន់​បាន​ប៉ុន្មាន​ផង Juventus ចង់​បញ្ចេញ Ramsey

  • 2020-08-12 11:20:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ការ​តែងតាំង​លោក Andrea Pirlo ជា​គ្រូ​បង្គោល​ ក្លឹប Juventus មាន​បំណង​ក្នុង​ការ​នាំ​ចេញ​ខ្សែ​បម្រើ​សញ្ជាតិ​វេល​ Aaron Ramsey ចេញ​ពី​ក្លឹប នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sky Sports អ៊ីតាលី។

កីឡាករ​រូប​នេះ​បាន​ផ្លាស់​មក​កាន់ Juventus ដោយ​គ្មាន​តម្លៃ​ខ្លួន​កាល​ពី​ឆ្នាំ​មុន ក្រោយ​រួមរស់​ជាមួយ​ក្លឹប Arsenal រយៈពេល ១១ឆ្នាំ។

ក្នុង​រដូវ​កាល​២០១៩/២០នេះ​ដែរ Ramsey រក​បាន ៤គ្រាប់ និង​លេង​បាន ៣៥ប្រកួត​គ្រប់​កម្មវិធី​នៅ​ Juventus។

បើ​តាម​ Sky Sports កីឡាករ​វ័យ ២៩ឆ្នាំ​រូប​នេះ ត្រូវ​បាន​ក្លឹប Premier League ចាប់​អារម្មណ៍ ខណៈ​កុងត្រា​គេ​នៅ​ក្លឹប​អ៊ីតាលី​នៅ​សល់​រយៈពេល ៣ឆ្នាំ​ទៀត​៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី