បឹងកេតប្រាប់មូលហេតុចែកផ្លូវគ្នាជាមួយ Franc និងខ្ចីជើង Bata មកវិញ
- 2020-09-01 08:28:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បឹងកេតប្រាប់មូលហេតុចែកផ្លូវគ្នាជាមួយ Franc និងខ្ចីជើង Bata មកវិញ
ចន្លោះមិនឃើញ
ក្រោយចប់ការប្រកួតជើងទី១ បឹងកេតបានចែកផ្លូវគ្នាជាមួយ Franc Santana ប៉ុន្តែខ្ចីជើងយក Dzarma Bata មកចូលរួមជាមួយក្រុមវិញ សម្រាប់បំពេញចន្លោះបន្ថែមក្នុងជើងទី២។
លោក គីម ភក្ដី គ្រូបង្វឹករបស់បឹងកេតបានរៀបរាប់យ៉ាងដូច្នេះថា « ដោយសារតែ Franc មានបញ្ហាគ្រួសារ ដែលម្តាយមានជំងឺត្រូវត្រឡប់ទៅស្រុកវិញ យើងក៏ជំនួសនូវកីឡាករដែលខ្ចីពីអង្គរថាយហ្គឺរ គឺ Bata ដំបូងខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំក្លិប អង្គរថាយហ្គឺរ ដែលបានផ្តល់ Bata មកចូលរួមបឹងកេត រយៈពេលខ្លី ប៉ុន្តែខ្ញុំជឿជាក់ថា គាត់អាចឆាប់យល់ពីរបៀបលេងរបស់យើង ជាពិសេសគាត់ក៍ធ្លាប់ជាកីឡាករបឹងកេតដែរ ដូច្នេះ គាត់មានទំនាក់ទំនងល្អជាមួយក្រុមបច្ចេកទេស និងកីឡាករ ក្នុងក្រុមហេីយយេីងសង្ឃឹមថា រាល់បច្ចេកទេស និងបទពិសោធន៍ របស់គាត់អាចជួយបន្ថែមទម្ងន់នៅតំបន់ណាមួយបានល្អ » ។
Bata ធ្លាប់បានចូលរួមជាមួយបឹងកេតម្ដងរួចមកកាលឆ្នាំ២០១៦ ដែលពេលនោះគេបានចូលរួមចំណែកជួយបឹងកេតឲ្យឈ្នះពានលីគកំពូលកម្ពុជាផងដែរ ៕