បិណ្ឌ១ ឱក សុគន្ធកញ្ញា និងគ្រួសារ បណ្ដើរ​កង់​ទៅវត្ដណាអីចេះ!

  • 2020-09-03 07:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​ស្រី​លំដាប់​កំពូល​របស់​ផលិតកម្ម​រស្មី​ហង្ស មាស ឱក សុគន្ធកញ្ញា បាន​បញ្ចេញ​រូបថត​៦​សន្លឹក​ដែល​មើល​ទៅ​ស្រស់ស្រាយ និង​មាន​សុភមង្គល​សម្រាប់​គ្រួសារ​ដ៏​តូច​របស់​នាង​ក្នុង​ថ្ងៃ​បិណ្ឌ១ នៃ​រដូវ​កាល​បុណ្យភ្ជុំបិណ្ឌ​ឆ្នាំ​២០២០។

នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅ​ថ្ងៃទី៣ ខែ​កញ្ញា ដែល​ត្រូវ​ជា​ថ្ងៃ​១​រោច បិណ្ឌ​ទី១ នេះ ឱក សុគន្ធកញ្ញា បាន​សរសេរ​សារ​មួយ​ភ្ជាប់​នឹង​រូប​ថត​ទាំង​៦​សន្លឹក​នោះ​ថា"អរុណ​សួរស្ដី​ពុកម៉ែ​បងប្អូន ព្រឹក​នេះ​ត្រៀម​ចេញ​ដំណើរ​ទៅ​ដាក់​បិណ្ឌ​ជុំ​គ្នា"។ ប៉ុន្ដែ​នាង​មិន​បាន​បញ្ជាក់​ទេ​ថា តើ​នាង និង​ស្វាមី ព្រម​ទាំង​កូន​ប្រុស​តូច​ជា​ទី​ស្រឡាញ់​នោះ នឹង​ធ្វើ​ដំណើរ​ទៅ​ដាក់​បិណ្ឌ​នៅ​វត្ដ​ណា​នោះ​ទេ។

ក្រោយ​ពី​បង្ហោះ​សារ​ដែល​មាន​ភ្ជាប់​រូបថត​ស្លៀក​ផាមួង អាវ​ប៉ាក់ និង​ដៃ​ម្ខាង​យួរ​ចានស្រាក់ ហើយ​ដៃ​ម្ខាង​ទៀត​បាំង​ឆ័ត្រ​ឲ្យ​កូន​ដែល​ស្វាមី​កំពុង​តែ​បី​របស់ ឱក សុគន្ធ​កញ្ញា នេះ​ភ្លាម​ៗ មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ពោល​កោតសរសើរ ហើយ​ក៏​លើក​ឡើង​ពី​សកម្មភាព​ផ្សេងៗ​នៅ​ក្នុង​រដូវ​កាល​បុណ្យ​ភ្ជុំ​នៅ​តាម​ភូមិ​ស្រុក​របស់​ពួកគេ​រៀងៗ​ខ្លួន។ តោះ...កុំ​ឲ្យ​ខាត​ពេល​ទស្សនា​រូប​ថត​ទាំង​នេះ​ទាំង​អស់​គ្នា៖

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី