Sanchez សារភាព​ថា​ចង់​ចេញ​ពី Man Utd តាំង​ពី​ថ្ងៃ​ហាត់​ដំបូង​

  • 2020-09-04 08:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​ឈីលី​កីឡាករ Alexis Sanchez បាន​និយាយ​ប្រាប់​អ្នក​កាសែត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​មាន​បំណង​ចង់​ចេញ​ពី​ក្លឹប Manchester United បន្ទាប់​ពី​ហាត់​បាន​មួយ​ថ្ងៃ​ដំបូង​។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ក្រោយ​ពី​ខ្ញុំ​ហាត់​ចប់​លើក​ទី១ ខ្ញុំ​ចាប់​ផ្ដើម​ដឹង​ពី​ខ្លួន​ឯង​បាន​ច្រើន។ ខ្ញុំ​មក​ផ្ទះ​វិញ​ ហើយ​ក៏​សួរ​គ្រួសារ​ខ្ញុំ សួរ​អ្នក​ចាត់ការ​ អំពី​វិធី​ដែល​អាច​ផ្ដាច់​កុងត្រា​ ហើយ​ត្រលប់​មក Arsenal វិញ​ " ។

Sanchez បាន​បន្ត​ថា៖ " ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ដូច​គ្នា​ ទោះ​នៅ​បាន​ច្រើន​ខែ​ក៏​ដោយ។ ក្រុម​យើង​មិន​ទាន់​សាមគ្គីភាព​ប៉ុន្មាន​ទេ។ គ្រប់​គ្នា​តាំង​ពី​អ្នក​កាសែត និង​អតីត​កីឡាករ​ចេះ​តែ​និយាយ​ ទាំង​មិន​ដឹង​មាន​រឿង​កើត​ឡើង​ឲ្យ​ប្រាកដ។ ខ្ញុំ​ត្រូវ​បាន​គេ​បន្ទោស​រហូត​ ទោះ​លេង​បាន​តិច​ក្ដី។ ទាំង​អស់​នេះ​ហើយ​សុទ្ធ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់ " ។

កីឡាករ​ក្រុម​ជម្រើស​ជាតិ​ឈីលី​នៅ​ពេល​នេះ​កំពុង​តែ​លេង​នៅ​ក្លឹប​អ៊ីតាលី Inter Milan។ គេ​បាន​មក​ដល់​ Manchester United នៅ​ឆ្នាំ២០១៨ ក្រោយ​រួមរស់​នៅ​ Arsenal រយៈពេល ៤ឆ្នាំ៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី