លោក​ស្រី ពុធ​ ធីតា ៖ អ្នក​មាន​ទ្រព្យ​មិន​តិច​ទេ​ តែ​​គេ​ដូច​​មិន​អើពើ​វិស័យ​កីឡា​

  • 2020-09-04 08:58:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​ក្លឹប​បឹង​កេត​លោកស្រី ពុធ​ ធីតា ​​បាន​លើក​ឡើង​ថា ​កម្ពុជា​អ្នក​មាន​​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ មិន​ចាញ់​ស្រុក​គេ​ប៉ុន្មាន​ទេ ប៉ុន្តែ​អ្នក​មាន​ទ្រព្យ​ទាំង​នោះ​​ហាក់​មិន​អើពើ​ចំពោះ​វិស័យ​កីឡា​មួយ​នេះ​​។

 ​ការ​និយាយ​បែប​នេះ​ក្រោយ​លោក​​ស្រី ​មើល​ឃើញ​ប្រទេស​ជិត​ខាង​មួយ​ចំនួន ដូច​ជា​ថៃ​ជា​ដើម​​​​មាន​ការ​ជួយ​ជ្រោមជ្រែង​ខ្លាំង​ពី​អ្នក​មាន​ទ្រព្យធន​ក្នុង​ការ​ជួយ​វិស័យ​បាល់ទាត់​។ លោក​ស្រី​ទម្លាយ​​ថា ធ្លាប់​ទៅ​ទាក់​ទង​​ជា​មួយ​អ្នក​មាន​ទ្រព្យ​ធំៗ​មួយ​ចំនួន​ ដើម្បី​រក​ការ​ជួយ​ឧបត្ថម្ភ​​​ណា​មួយ​ ប៉ុន្តែ​​​គេ​បាន​ឆ្លើយ​មក​កាន់​លោក​ស្រី​ ដោយ​​សម្ដែង​ចេញ​ហាក់​​គ្មាន​ការ​ចាប់អារម្មណ៍​ជា​មួយ​វិស័យ​​កីឡា​បាល់ទាត់​ទៅ​វិញ។

​​លោក​ស្រី​បាន​​និយាយ​ទាំង​អស់​សង្ឃឹម​​មក​កាន់​ Sabay ​ថា​ ​«ឃើញ​ស្រុក​គេ​ចេះ​ជួយ​គ្នា​ចឹង ហេតុ​អី​ស្រុក​យើង​អត់​ជួយ​គ្នា​ដែរ​ណ៎​! ឬ​​មក​ពួក​គាត់​អត់​ដឹង​ថា វិស័យ​ហ្នឹង​ខ្វះ​ខាត​ម៉េច​ខ្លះ» ។

​លោក​ស្រី​ ពុធ ធីតា និង​ស្វាមី បាន​ចូល​ខ្លួន​មក​​កាន់​កាប់​បឹង​កេត​កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១៨៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​