​ចំណុច​សំខាន់​១​ដែល​លោក ប៊ួយ ដារី ឃើញ​ថា​ ណូរុន ​មាន​​ តែ វឌ្ឍនាកា ​គ្មាន

  • 2020-09-08 02:46:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប៊ួយ ដារី អតីត​គ្រូ​បង្វឹក​យុវជន​របស់​ភ្នំពេញ​ក្រោន និង​ជា​អតីត​គ្រូ​បង្វឹក​របស់​ ម៉ាន់ ណូរុន ​​មើល​ឃើញ​ថា ចំណុច​ពិសេស​មួយ​ដែល​​​អតីត​សិស្ស​របស់​លោក​មាន​ ហើយ​ វឌ្ឍនាកា ​មិនមាន​គឺ​ការ​អំណត់​លើ​ទីលាន។

​អ្នក​ចាត់​ការ​របស់​សៀមរាប​ United រូប​នេះ​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា «​ ណូរុន ជា​សិស្ស​របស់​​ខ្ញុំ ដែល​មាន​​អត្តចរិត​ល្អ​ មាន​ការ​គោរព​វិន័យ​ ហើយ​អ្វី​ដែល​​​គេ​មាន​ហើយ​​ វឌ្ឍនាកា មិន​មាន​គឺ​ការ​អំណត់​លើ​ទីលាន ពោល​គឺ​គេ​អាច​លេង​លើ​ទីលាន​បាន​ពេញ ៩០ នាទី​ដោយ​មិន​ថមថយ​កម្លាំង​ ​ហើយ​ល្បឿន​នៅ​តែ​ល្អ»។

លោក​បញ្ជាក់​ទៀត​ថា តាំង​ពីលោក​នាំ​យក​ ណូរុន មក​ចូល​ភ្នំពេញ​ក្រោន​ដំបូង​លោក​មើល​​ឃើញ​ថា ក្មេង​ហ្នឹង​ល្អ​ជាង​ វឌ្ឍនាកា បាត់​ទៅ​ហើយ​ គ្រាន់​តែ​ វឌ្ឍនាកា ​ជា​រៀមច្បង។

លោក ប៊ួយ ដារី

រំលឹក​ថា ម៉ាត់ ណូរុន ធ្លាប់ជា​សិស្ស​សំណប់​​របស់​លោក ប៊ួយ ដារី កាល​​អំឡុង​ឆ្នាំ ២០១២ ដល់ ២០១៤ នៅ​ភ្នំពេញ​ក្រោន​ ដែល​ពេល​នោះ ម៉ាត់ ណូរុន លេង​ឲ្យ​យុវជន​​ភ្នំពេញ​ក្រោន​ តាំង​ពី U14 ដល់ U18 ។

​គិត​ត្រឹម ១៣ ប្រកួត​របស់​បឹង​កេត​ ម៉ាត់ ណូរុន រក​បាន ១៥ គ្រាប់​ក្នុង​តារាង​​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ។ ​ថែម​ទាំង​បាន​ជួយ​បឹង​កេត​ឲ្យ​​ឈរ​កំពូល​តារាង​​លីគ​កំពូល​កម្ពុជា​​​រក​បាន ៣៥ ពិន្ទុ​៕

វឌ្ឍនាកា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​