ឌុច លីដា ចង់​និយាយ​ពាក្យ​មួយ​ទៅ​កាន់​អ្នក​គាំទ្រ

  • 2020-09-09 08:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​បង្ហាញ​ម៉ូត អ្នកនាង ឌុច លីដា ដែល​បច្ចុប្បន្ន​មិន​សូវ​បង្ហាញ​មុខ​ក្នុង​ពិភព​សិល្បៈ​ដោយ​ជាប់​រវល់​នឹង​កូន​តូច​នោះ បាន​បញ្ចេញ​ពាក្យ​មួយ​នៅ​កាន់​មហាជន ជា​ពិសេស​អ្នក​គាំទ្រ គឺ​"បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​កូវីដ-១៩" ព្រោះ​នាង​សង្កេត​ឃើញ​ថា​មនុស្ស​មួយ​ចំនួន​ចាប់​ផ្ដើម​ធ្វេសប្រហែស ដែលជាឱកាស​ឆ្លង​ច្រើន។

តារា​ស្រី​រូប​នេះ បានប្រាប់​ Sabay ក្នុងឱកាសដែលនាងចូលរួម​ក្នុងកាម្មវិធីជបលៀងមួយកាលពីពេលថ្មីៗកន្លងទៅថា អ្នក​នាង​មិន​ចង់​ឃើញ​អ្នក​សិល្បៈ ឬ​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ស្លាប់ ឬ​ឆ្លង​បន្ថែម​ទៀត​នោះ​ទេ។ ដូច្នេះ​ក្នុង​នាម​សិល្ប​ការិនី​មួយ​រូប នាង​សូម​ឲ្យ​ជន​រួម​ជាតិ​គ្រប់​រូប​បន្ត​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​មេរោគ​រលាក​ផ្លូវ​ដង្ហើម​​នេះ។

សម្រាប់ លីដា ផ្ទាល់ នាង​នៅ​តែ​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​នេះ​ទាំង​នៅ​ក្នុង​ផ្ទះ និង​ចេញ​ថត​ខាង​ក្រៅ​ម្ដងៗ។ ទន្ទឹម​គ្នា​នេះ ឌុច លីដា ក៏​សូមបួងសួង​ឲ្យ​​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឆាប់​វិនាស​សាបសូន្យ​ពី​សកលលោក ជា​ពិសេស​ពី​ប្រទេស​កម្ពុជា​ទៅ ដើម្បី​បើក​ឱកាស​ឲ្យ​អ្នក​សិល្បៈ​គ្រប់​ផ្នែក​អាច​រក​ចំណូល​បានពេញ​លេញ​ឡើង​វិញ តាម​រយៈ​ការ​សម្ដែង ឬ​ច្រៀង​របស់​ខ្លួន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម