ទឹកចិត្ត​សង្សារ! គ្រាន់​តែ​ឃើញ ចាន់ចាវ ត្រូវ​១ជង្គង់​សន្លប់​ស្ដូក អ៊ែលឡា ទន់ជើង​ដួល​គ្រឹប

  • 2020-09-10 02:06:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ស្នេហា​វិស័យ​កីឡាក​បាល់ទាត់ ប្រហែល​នៅចាំ​មិន​ភ្លេច​​​ទេ ចំពោះ​ទិដ្ឋភាព​តក់ស្លុត​មួយ​គឺ ជួន ចាន់ចាវ បាន​​ដួល​សន្លប់​ស្ដូកស្ដឹង​​ ក្រោយ​ត្រូវ​មួយ​ជង្គង់​ពេញ​ទំហឹង​របស់​មិត្ត​រួម​ក្រុម Timothy ក្នុង​ជំនួប​ភ្នំពេញ​ក្រោនឈ្នះ​​ម្ចាស់​ផ្ទះ​ ព្រះខ័នរាជ​ស្វាយរៀង ២-១ កាល​ពី​សប្ដាហ៍​ទី​១៤ នៃ​ការប្រកួត​ដណ្ដើម​ពានរង្វាន់​លីគកំពូល​កម្ពុជារដូវកាល​ឆ្នាំ​ ២០២០។

ទិដ្ឋភាព​នេះ​បាន​ធ្វើ​ឱ្យ​កញ្ញា រតនា ហៅ អ៊ែលឡា ត្រូវ​ជា​គូ​សង្សារ​របស់ខ្សែ​បម្រើ​កណ្ដាល​ក្លឹប​ភ្នំពេញ​ក្រោន ដែល​កំពុង​ទស្សនា​ការ Live ផ្ទាល់​នៅ​ភ្នំពេញ​​ជាមួយ​ក្រុមគាំទ្រ​ The Red ​ភ័យ​តក់ស្លុត​ទន់ជើង​ដួល​លើ​ដី​ភ្លាមៗ​​តែ​ម្ដង។

អ៊ែលឡា បាន​សង្កត់​ធ្ងន់​​ថា ៖«​ពេលហ្នឹងគ្រាន់តែឃេីញប៉ះគ្នាភ្លាម ខ្ញុំ​ស្រែកហេីយទន់ជេីងដួលទៅដីម៉ងបង ពេលនិងមេីលឡាយជុំបងៗ The red បានពួកគាត់ជួយ ព្រោះពេលហ្នឹងខ្ញុំអត់ហ៊ានមេីលឡាយ​បន្តទេ ព្រោះភ័យផងយំផង​ ជិតសន្លប់ អ្វីដែលពិបាកបំផុតគឺ នៅពេលដែលគាត់​ត្រូវរបួស ខ្ញុំមិនអាចជួយអ្វីបានថែមទាំងនៅឆ្ងាយទៀត។ អារម្មណ៍​ពេលហ្នឹង ពិបាក​ពន្យល់​ណាស់បង ស្ដែង​ៗនិងភ្នែកពេក ពិបាក​ទទួលយក​ អារម្មណ៍​ឈឺចាប់បែបហ្នឹង។ រាល់ពេលដែលគាត់ត្រូវប្រកួតម្ដងៗ ខ្ញុំខំប្រឹងទប់​អារម្មណ៍​ណាស់ ខ្លាច​ប៉ះទង្គិច​គ្នា»។

អ្វី​ធ្វើ​ឱ្យ​​ អ៊ែលឡា កាន់​តែ​ព្រួយបារម្ភ​​ខ្លាំង​នោះគឺ អំឡុង​ពេល​ប៉ះទង្គិច ការ​ផ្សាយផ្ទាល់ (Live) ក៏​ត្រូវ​បាន​កាត់​ផ្ដាច់ ធ្វើ​​ឱ្យ​នាង​ហូរ​ទឹកភ្នែក​មិន​ឈប់ ទោះ​មាន​អ្នក​ប្រាប់​ថា ជួន ចាន់ចាវ លែង​អី​ក៏​ដោយ។

កញ្ញា​បន្ថែម​បែប​នេះ​ ៖«រូបភាពនៅជាប់នឹងភ្នែក ធ្វេីចិត្តភ្លាមៗមិនបានទេ ទឹកភ្នែកហូរមករហូត ទោះបីមានអ្នកប្រាប់ថាគាត់លែងអី។ សំណាង​ដែរ​ពេល​ប៉ះ​ទង្គិច​ភ្លាមៗ​ បាន​កីឡាករ​រួម​ក្រុម​ឱ្យ​ដៃ​ខាំ កុំ​អី​មិន​ដឹង​​ថា​ទៅ​ជា​ម៉េច​ទេ​បង»។

មក​ទល់​នឹង​ពេល​នេះ ខ្សែ​​បម្រើ​កណ្ដាល​របស់​ក្លឹប​សឹង្ហ​ក្រហម បាន​ធូរស្បើយ​ច្រើន​ហើយនៅ​ឡើយ​ឈឺ​មាត់ ព្រោះ​បែក​ធំ ហើយ​ក៏​អាច​ចូល​ហ្វឹកហាត់​​វិញ​ដែរ។

គួរ​បញ្ជាក់​ថាកញ្ញា​ អ៊ែលឡា និង​កីឡាករ ជួន ចាន់ចាវ បាន​រាប់​អាន​ស្រលាញ់​គ្នា អស់​រយៈ​ពេល​ ១​ឆ្នាំ ៦​ខែ​ហើយ​​ គិត​មក​ទល់​ពេល​នេះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម