ចាប់​ពី​​ឆ្នាំ ២០១៦មាន​តែ​ Privat ​ប៉ុណ្ណោះ ​ដែល​អាច​រក​​គ្រាប់​បាល់​​លើស ៣០ គ្រាប់​

  • 2020-09-10 02:43:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គិត​ត្រឹម​សប្ដាហ៍​ទី​១៤​ ​ម៉ាត់ ណូរុន របស់​បឹង​កេត​​រក​បាន​ ១៥ គ្រាប់​​ស្ថិត​នៅ​លើ​ក្នុង​តារាង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​​ជាង​គេ​​នា​រដូវ​កាល​នេះ។

Privat

​ប៉ុន្តែ​បើ​សិន​ប្រិយមិត្ត​ក្រឡេក​ទៅ​​មើល​ចំនួន​អ្នក​រក​គ្រាប់​បាល់​​តាំង​ពី​ឆ្នាំ​២០១៦ មក​មាន​តែ Privat របស់​ស្វាយរៀង​ប៉ុណ្ណោះ ដែល​អាច​រក​បាន​លើស​ ៣០ គ្រាប់​ពោល​គឺ​គេ​អាច​រក​បាន ៣៦ គ្រាប់​ក្នុង​មួយ​រដូវ​កាល​១៩ កាល​​ពី​ពេល​ថ្មី​ៗ​នេះ។ ​យ៉ាង​ណា​​រដូវ​កាល​​នេះ​​ការ​នាំ​មុន​របស់​ ណូរុន ក៏​​រំពឹង​​​អាច​ឈ្នះ​ស្បែក​ជើង​មាស​ផង​ដែរ ព្រោះ​ការ​ប្រកួត​ត្រូវ​បាន​កែប្រែ​​រូប​មន្ត​​ ពោល​គឺ​កាត់​យក​តែ ៦ ក្រុម​ខ្លាំង​ៗ ឲ្យ​លេង​ប៉ះ​គ្នា​ ដើម្បី​ដណ្ដើម​ជើង​ឯក។ ​​​ **​- ចំនួន​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​គិត​​ចាប់​ពី​ឆ្នាំ២០១៦ មក​៖**

  • ២០១៩​ Privat (កាម៉េរូន) ៣៦គ្រាប់ (ព្រះខ័នរាជស្វាយរៀង)

  • ២០១៨ Bisan George (នីហ្សេរីយ៉ា) ២៨គ្រាប់ (ណាហ្គា)

  • ២០១៧​ Kipson (រ្វាន់ដា) ២០គ្រាប់ (ណាហ្គាវើល)

  • ២០១៦​ ​ចាន់ វឌ្ឍនាកា (កម្ពុជា)​ ២២គ្រាប់ (បឹង​កេត​)​​​

Bisan George (កាលលេង​នៅ​ក្រោន) រូបថត​ក្រោន​
ចាន់ វឌ្ឍនាកា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​