ព្រឿង សុចឺត៖ ឡៅ ចិត្រា លន បញ្ញា ជា Idol ក្នុងវិស័យប្រដាល់
- 2020-09-21 04:12:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឿង សុចឺត៖ ឡៅ ចិត្រា លន បញ្ញា ជា Idol ក្នុងវិស័យប្រដាល់
ចន្លោះមិនឃើញ
កីឡាករវ័យក្មេងមកពីត្បូងឃ្មុំ ព្រឿង សុចឺត ថារៀមច្បង ឡៅ ចិត្រា និង លន បញ្ញា ជាកីឡាករក្នុងចិត្តរបស់ខ្លួន ( Idol) និងតែងតែហាត់រៀនក្បាច់ពិសេសៗតាមផងដែរ។
ព្រឿង សុចឺត បានឲ្យដឹងថា ក្នុងវិស័យប្រដាល់គុនខ្មែរនេះ ខ្លួនពេញចិត្តរៀមច្បង ឡៅ ចិត្រា និង លន បញ្ញា ជាងគេព្រោះយល់ឃើញថាជាកីឡាករដែលល្អសឹងគ្រប់ក្បាច់ដូចគ្នា។ មិនថា ឡៅ ចិត្រា ឬ លន បញ្ញា នោះទេសុទ្ធតែល្អគ្រប់ក្បាច់ទាំងអស់ កែង ជង្គង់ ម៉ាត់ ទាត់ជាដើមនិយាយរួមល្អដូចគ្នា។
កូនសិស្សលោក ធន់ សុភា រូបនេះបន្តប្រាប់ទៀតថា បច្ចុប្បន្ននេះខ្លួនក៏បានហាត់រៀនស្នៀតល្អៗ និងបច្ចេកទេសខ្លះៗពីរៀមច្បងទាំងពីរខាងលើផងដែរ។ នៅថ្ងៃខាងមុខ សុចឺត សុំត្រឹមល្បីឈ្មោះប្រហាក់ប្រហែល ឬស្មើ ឡៅ ចិត្រា និង លន បញ្ញា បានហើយព្រោះប្រហែលជាមិនអាចរហូតដល់ល្បីជាងនោះទេ។
រំលឹកដែរថា កីឡាករ ព្រឿង សុចឺត ជាប្អូនប្រុសបង្កើតរបស់ ព្រឿង សុជាតិ បច្ចុប្បន្នជាសិស្សគុននៃសមាគមកីឡាក្រសួងការពារជាតិ៕